ទោះល្បីល្បាញដេកលើគំនរទ្រព្យ តែតារាស្រី Duangta រស់នៅមិនសូវស្រណុកចិត្តឡើយ
ប្រិយមិត្តធ្លាប់ទស្សនាខ្សែភាពយន្តថៃច្បាស់ជាស្គាល់ជាពុំខាន កំពូលតារាស្រីពោរពេញដោយសមត្ថភាពលោកស្រី Duangta Tungkamane ដោយបច្ចុប្បន្នមានអាយុ ៦៧ ឆ្នាំហើយ។ ទោះបីជាមានអាយុច្រើនបន្តិចមែន តែកំពូលតារាស្រីជើងចាស់ថៃរូបនេះនៅតែក្ដាប់បានការងារសិល្បៈក្នុងប្រទេសដូចដើម ពោលគឺអាយុច្រើន ឬ តិចវាពុំមែនជាឧបសគ្គសម្រាប់លោកស្រីដែរ។
ជាការពិតសម្រាប់ទេពកោសល្យ និង សមត្ថភាព គឺថាតារាស្រីរូបនេះទទួលបានពាក្យអួតសរសើរមិនដាច់ពីសំណាក់មហាជន។ មិនថាអុ្នកគាំទ្រក្នុង និង ក្រៅស្រុកនោះទេ សុទ្ធសឹងតែស្រឡាញ់ពេញចិត្តចំពោះលោកស្រី។ ទន្ទឹមនឹងការសាងឈ្មោះឱ្យក្លាយជាតារាល្បីនេះ លោកស្រី Duangta ក៏ធ្លាប់ទម្លាយពីឧបសគ្គរបស់លោកស្រីផងដែរ ទោះបីមានទ្រព្យមានលុយ តែជីវិតហាក់ពុំសូវស្រណុកចិត្តឡើយ។
ក្នុងបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ តារាស្រីរូបនេះបានទម្លាយថា ឧបសគ្គជីវិតរបស់លោកស្រីគឺបញ្ហាសុខភាព ដោយហេតុថាលោកស្រីបានប្រឡូកក្នុងជីវិតការងារសិល្បៈមក ៤០ ឆ្នាំហើយ ណាមួយវ័យកាន់តែចាស់ ដូចនេះវាពិតជាពិបាកក្នុងការទៅណាមកណា។
តួយ៉ាងលោកស្រីជាមនុស្សចូលចិត្តដំណើរកម្សាន្តខណៈដែលមានបញ្ហាសុខភាពវាពិតជាបានរំខានដល់ដំណើរកម្សាន្តលោកស្រីណាស់។ បច្ចុប្បន្នតារាស្រីរូបនេះរស់នៅជីវិតហាយសូរមិនធម្មតា ពោលគឺមិនត្រឹមតែល្បី តារាស្រីរូបនេះក៏មានទ្រព្យសម្បត្តិច្រើនដូចគ្នា៕