ផ្ទុះការសរសើរ! អាយុទើប ១១ ឆ្នាំសោះតែ ឡុង លីងគ័ង្គ គិតគូបានវែងឆ្ងាយ បង្ហោះសារយ៉ាងមានន័យ
ភ្លេចៗត្រចៀក មកដល់ពេលនេះមានរយៈជាង ៤ ឆ្នាំហើយដែលតារាចម្រៀងវ័យក្មេងពោរពេញដោយទេពកោសល្យផ្នែកសិល្បៈ ឡុង លីងគ័ង្គ បានបង្ហាញខ្លួនយ៉ាងលេចធ្លោធ្វើឱ្យមហាជនអ្នកគាំទ្រទះដៃអបអរសាទរ ក៏ដូចជាស្រែកហ៊ោកញ្ជ្រៀវនៅលើឆាកប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ដែលរំលងតែប៉ុន្មានឆ្នាំ លីងគ័ង្គ បានធំពេញរូបពេញរាងជិតកំលោះស្ដូកទៅហើយ។
ដ្បិតថា ឡុង លីងគ័ង្គ បរាជ័យមិនទទួលបានពានរង្វាន់ក៏ពិតមែន តែមកដល់បច្ចុប្បន្នក្មេងប្រុសពោរពេញដោយសមត្ថភាពរូបនេះ ហាក់វាយឡុកទីផ្សារសិល្បៈមិនសូវដាច់ និង ទទួលបានប្រជាប្រិយភាពមិនធម្មតាឡើយពីមហាជន។
ទោះបីជា ឡុង លីងគ័ង្គ សុខចិត្តឃ្លាតឆ្ងាយពីស្រុកកំណើតមកបំពេញក្ដីស្រមៃធ្វើជាតារាចម្រៀងនៅរាជធានីភ្នំពេញក៏ពិតមែន តែក្មេងប្រុសរូបនេះនៅតែប្រឹងប្រែងតស៊ូរៀនសូត្រមិនបោះបង់ការសិក្សាចោលនោះទេ។ តួយ៉ាងថ្មីៗនេះ លីងគ័ង្គ រៀបរាប់ពីការតស៊ូរៀនសូត្រ ស្ដាប់ទៅប្រៀបដូចជាមនុស្សធំចេះគិតគូវែងឆ្ងាយថា ៖ «ឃ្លាតពីជីដូន ឪពុកម្ដាយ នៅខេត្ត ដើម្បីបន្តការរៀនសូត្រនៅភ្នំពេញ។ ការរៀនសូត្រពិតជាពិបាក តែការពិបាកនេះមិនអាចឈ្នះសេចក្ដីខំប្រឹងរបស់ខ្ញុំបានទេ មករៀននៅភ្នំពេញជាការប្ដេជ្ញាចិត្តរបស់អូន ដូចនេះអូនមានតែពាក្យថាតស៊ូជានិច្ច»៕