(វីដេអូ) ជីវិតខុសពីរឿង! ឃើញដើរតួសម្តែងសុទ្ធតែជាអ្នកមាន តែជីវិតពិតតារាជើងចាស់ Savitree ធ្លាប់វេទនាខ្លាំង
លោកស្រី Savitree Samipak គឺជាកំពូលតារាសម្ដែងស្រីជើងចាស់មួយរូបដែលមានភាពល្បីល្បាញខ្លាំងក្នុងប្រទេស។ ភាគច្រើនប្រិយមិត្តអ្នកធ្លាប់ទស្សនារឿងថៃគឺសុទ្ធតែស្គាល់លោកស្រីរួចមកហើយ ពីព្រោះថារាល់រឿងភាគនីមួយៗ ហាក់ពុំសូវបាត់វត្តមានតារាស្រីរូបនេះឡើយ។ បច្ចុប្បន្នតារាស្រីជើងចាស់រូបនេះ មានអាយុ ៦០ ឆ្នាំហើយ ក៏ប៉ុន្តែសម្រស់ហាក់នៅតែស្រស់ស្អាតក្មេងជាងវ័យ។
ភាគច្រើនគេឃើញកំពូលតារាស្រីជើងចាស់រូបនេះសម្ដែងតែតួអង្គអ្នកមានហាយសូរ ពោលគឺលោកស្រីពុំដែលបានលេងជាតួអង្គក្រីក្រលំបាកឡើយ។ ជាមួយនឹងសកម្មភាពសម្ដែងបែបហាយសូរនេះពិតជាធ្វើឱ្យមហាជនមួយចំនួនធំយល់ថាជីវិតពិតរបស់លោកស្រីច្បាស់ជាហាយសូរស៊ីវីល័យខ្លាំងហើយ តែតាមពិតជីវិតតារស្រីរូបនេះលំបាកនឹកស្មានមិនដល់។
បើតាមការទម្លាយក្នុងបទសម្ភាសក្នុងកម្មវិធីមួយតារាស្រីរូបនេះបានរៀបរាប់ពីជីវិតអតីកាលរបស់ខ្លួនថា លោកស្រីគឺជាកូនអ្នកក្រីក្រមានម្ដាយជាអ្នកស៊ីឈ្មួលធ្វើមេផ្ទះឱ្យគេជីវិតពើបប្រទះនូវភាពខ្វះខាតជាច្រើន។ រាល់អ្នកឃើញលោកស្រីតែងតែគិតថាលោកស្រីជាកូនអ្នកមានហាយសូរ ព្រោះថាលោកស្រីមានសម្បុរស្បែកស មើលមកមិនសមជាកូនអ្នកក្រឡើយ តែតាមពិតជីវិតរកព្រឹកខ្វះល្ងាច។
លោកស្រីបន្តថា ជីវិតពិតខុសពីរឿងឆ្ងាយណាស់ ព្រោះក្នុងរឿងដើរតែតួសេដ្ឋី ឯជីវិតរស់នៅមិនធូរធារឡើយ។ អាចនិយាយបានថាព្រេងវាសនា និង ទេពកោលស្យពីកំណើតផង ខណៈពេលដែលលោកស្រីបានប្រឡូកចូលសិល្បៈជីវិតក៏មានពន្លឺបន្តិច ដោយអាចរកលុយផ្គត់ផ្គង់ជីវភាពបានគ្រប់គ្រាន់ពុំសូវជាខ្វះខាតឡើយ៕