អ្នកគាំទ្រសង្ស័យ កូនស្រីរបស់ Aff នឹងស្នងមករតក Bonaza ក្រោយជីតានិយាយច្បាស់ៗបែបនេះ
បើនិយាយពីរឿងរ៉ាវជីវិតគ្រួសាររបស់តារាស្រី Aff Taksaorn អស់រយៈពេលជាច្រើនឆ្នាំទៅហើយ ដែលនាង និងអតីតស្វាមីលោក Songkarn បានកាត់ផ្តាច់ចំណងគ្រួសារភរិយាស្វាមីជាមួយគ្នាដោយបន្សល់ទុកកូនស្រីម្នាក់ជាតំណក់ឈាមនោះ។
ក្នុងនោះដែរ ឃើញថាបើទោះបីជានាងត្រូវមានតួនាទីចិញ្ចឹមកូនស្រីតែម្នាក់ឯង តែនាងក៏បានចងសត្រូវជាមួយគ្រួសារខាងអតីតស្វាមីនោះដែរ នាងតែងតែបង្រៀនកូន និង នាំកូនស្រីឱ្យស្គាល់ឪពុក ស្គាល់ជីតា ដែលអ្នកណាៗឃើញហើយក៏សរសើរដល់រូបនាងដែរថាជាម្តាយគំរូ។
ដោយឡែក អ្វីដែលមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីបានឃើញអ្នកគាំទ្រម្នាក់បានចូលទៅខមមិនក្រោមការបង្ហោះលោក Pu Phaiwong ដែលជាឪពុករបស់ Songkran និង ត្រូវជាអតីតឪពុកក្មេករបស់តារាស្រី Aff Taksaorn ថា ៖« តើអ្នកណាជាអ្នកស្នងមរតក Bonaza ដល់ពេលដែលលោកតាត្រូវតបហើយណ៎ា »។ ភ្លាមនោះលោក Pu Phaiwong ក៏មិនបានស្ទាក់ស្ទើរដោយតបផាំងៗថា ៖ «ខ្ញុំទី១, Pimai ទី ២ (កូនស្រីរបស់ Aff), Como (កូនស្រីរបស់ប្អូន Songkran) ទី ៣, ស្តាប់បានឬនៅ? ហើយកុំសួរសំនួរបែបនេះទៀត»។
យ៉ាងណាមិញ ក្រោយឃើញលោក Pu Phaiwong បង្ហាញចម្លើយបែបនេះ ពិតជាធ្វើឱ្យមហាជនឃើញ ហើយបើកភ្នែកធំៗ និង លួចញញឹមតែម្តង ហើយក៏សង្ឃឹមថា Pimai នឹងទទួលបាននូវអ្វីដែលជីតាបាននិយាយដូចខាងដើមផងដែរ៕
ប្រភព៖ Topnewsroom