ជោគជ័យលើជំនួញ សល់ទ្រព្យវាល់លាន តែមិនស្មាន Pimrypie បរាជ័យជីវិតគ្រួសាររហូត ២ ដង
ពិតណាស់ អ្នកណាៗក៏ស្គាល់អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែរ ដែលនាងមានឈ្មោះពិតថា Chitra។ បច្ចុប្បន្ននេះ នាងមានអាយុ ៣២ ឆ្នាំ។ បើយើងក្រឡេកទៅមើលជីវិតរបស់នាង ពេលនេះគឺពោរពេញទៅដោយភាពជោគជ័យ សល់លុយវាល់លាន និង ក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ ព្រមទាំងមានជំនួញកាន់ក្ដោបក្នុងដៃធំៗជាច្រើន។
ដោយឡែក បើងាកទៅមើលពីជីវិតពិតរបស់នាងមុននឹងជោគជ័យលើវិស័យអនឡាញដូចពេលនេះ នាងពិតជាស្រ្តីម្នាក់ដែលកម្សត់ឆ្លងកាត់ការលក់នំរាយរងតូចតាចអស់ពេលជាច្រើនឆ្នាំ ទម្រាំបានជោគជ័យដូចពេលនេះ។
លើសពីនេះទៅទៀតនោះ មានប្រិយមិត្តអ្នកគាំទ្រខ្លះប្រហែលមិនទាន់បានដឹងទេថា ថ្វីដ្បិតតែនាងជោគជ័យក្លាយជាអ្នកមានលំដាប់ប្រទេសពិតមែន តែអ្វីដែលនាងស្ទើរតែចុះចាញ់ និង បរាជ័យនោះគឺជីវិតគូ ពោលគឺបច្ចុប្បន្ននាងមានកូនប្រុសស្រី ២ នាក់ជាបន្ទុកផងដែរ បន្ទាប់ពីនាងបានលែងលះជាមួយស្វាមីពីរនាក់រួចមកនោះ។ ជាក់ស្តែង កូនប្រុសជាមួយស្វាមីទី ១ ដែលនាងរួមរស់ជាមួយអស់ជាង ៧ ឆ្នាំមកនោះ មានឈ្មោះថា Fahdel។ ចំណែកកូនស្រីពៅជាមួយស្វាមីទី ២ មានឈ្មោះថា Sophie។
យ៉ាងណាមិញ បើទោះបីជានាងបរាជ័យលើជីវិតគូក៏ពិតមែន តែនាងមិនចុះចាញ់ខ្លួនឯងនោះទេ ជម្នះរហូតមានថ្ងៃនេះ ដែលបច្ចុប្បន្ននាងបានដើរតួជាម្តាយផងជាឪពុកផង ក្នុងការចិញ្ចឹមបីបាច់កូនទាំង ២ បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ នាងថែមជាវីរនារីដ៏រឹងមាំ និង ចិត្តធម៌ម្នាក់នៅក្នុងចិត្តប្រជាជនថៃរាប់លាននាក់ផងដែរ៕
ប្រភព៖ Topnewsroom