Nune Woranuch និង ស្វាមីរន្ធ-ត់ចិត្តយ៉ាងខ្លាំង ឆ្នាំថ្មីស្រាប់តែប្រទះរឿងឈឺចាប់ទុក្ខសោកនេះ
នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ ជាថ្ងៃដែលគ្រួសារស្វាមីរបស់កំពូលតារាស្រី Nune Woranuch គឺលោក Tod Piti ដែលជាទាយាទគ្រួសារសិង្ហាបៀប្រចាំប្រទេសថៃ កំពុងតែជួបទុក្ខជាទម្ងន់ ដោយសារតែបាត់បង់លោកយាយជាទីស្រឡាញ់ដោយគ្មានថ្ងៃត្រឡប់ ក្នុងជន្មាយុ ៩៨ ឆ្នាំដោយរោគគាពាធ។
ជុំវិញដំណឹងដ៏សែនសោកសៅមួយនេះដែរ ក៏មានមហាជនអ្នកគាំទ្រ ក៏ដូចជាមិត្តៗក្នុងសិល្បៈជាច្រើនបានចូលរួមសម្តែងការសោកស្តាយ ក៏ដូចជាចូលរួមរំលែងទុក្ខចំពោះគ្រួសារស្វាមីរបស់តារាស្រី Nune Woranuch ផងដែរ។
ជាពិសេស ក្នុងនោះដែរគេសង្គេតឃើញថា លោក Tod Piti ដែលជាស្វាមីរបស់តារាស្រី Nune Woranuch ក៏បានបង្ហោះរូបលោកជាមួយលោកយាយ ព្រមភ្ជាប់ជាមួយខេបសិនថា ៖ «ស្រឡាញ់លោកយាយរហូត គ្មានការជួបណាដែលមិនមានបែកនោះទេ ចៅអគុណលោកយាយណាស់សម្រាប់ការចិញ្ចឹមបីបាច់ បង្ហាត់បង្រៀនចៅឱ្យក្លាយជាក្មេងខស្សាហ៍ តស៊ូ និង ជាក្មេងល្អនៅក្នុងសង្គម ខ្ញុំសន្យាថាខ្ញុំនឹងធ្វើជាមនុស្សល្អដូចដែលលោកយាយបានប្រាប់នឹកជារៀងរហូត»៕
ប្រភព៖ khaosod