ស្លុ-តចិត្ត! ជា ដេវីត អតីតអ្នកចម្រៀងល្បីឆ្នាំ ២០០០ បងប្រុសបង្កើត ជា វណ្ណារិទ្ធ ទទួលមរណភាព ក្រោយបាត់មុខជាង ១០ឆ្នាំ
បើរំឭកកាលពីអំឡុងឆ្ន ២០០០ មហាជនប្រាកដជាបានស្គាល់ហើយតារាចម្រៀងប្រុសយ៉េយ៉េ ល្បីឈ្មោះ លោក ជា ដេវីដ ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ ជា វណ្ណារិទ្ធ។ ក្នុងនោះដែរ រយៈពេលប្រមាណជាង ១០ ឆ្នាំ លោកក៏បានបាត់វត្តមាននៅលើវិថីសិល្បៈឈឹងតែម្តង។
យ៉ាងណា នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំង ក៏ព្រោះតែលោក ជា វណ្ណារិទ្ធ ជាប្អូនប្រុសបានប្រកាសឱ្យដឹងថា លោក ជា ដេវីដ បានទទួលមរណភាពហើយដោយជំងឺ។
តាមការឱ្យដឹងតាមរយៈសំណេររបស់លោក ជា វណ្ណារិទ្ធ បានរៀបរាប់ថា ៖ «ដោយក្តីអាឡោះអាល័យ អាណិតបំផុត! ចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២ គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ។ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង ជា ដេវីត បានទទួលមរណភាពហើយ ដោយជំងឺ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត សូមឱ្យកម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ»។
ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតតារាចម្រៀង ជា ដេវីត ហើយ មហាជន និង អ្នកសិល្បៈជាច្រើនក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនេះដែរ៕