Mike ទម្លាយអារម្មណ៍ពិតទៅកាន់ Mook Da បន្ទាប់ពីបានប៉ះគ្នាម្តងទៀត នៅឆ្នាំថ្មី
អស់រយៈពេលជាច្រើនឆ្នាំហើយដែលតារាប្រុសរូបសង្ហា លោក Mike Pattaradet និង តារាស្រីគ្រាប់ពេជ្រប្រចាំប៉ុស្ត៍លេខ ៧ Mook Da មិនដែលបានសម្ដែងជាមួយគ្នាដោយធ្វើឱ្យមហាជនមានការនឹករឭកយ៉ាងខ្លាំង។ តារាប្រុស Mike ធ្លាប់ជាដៃគូយ៉ាងស័ក្តិសមកាលពីពេលកន្លងទៅដែលស្ទើរតែធ្វើឱ្យអ្នកគាំទ្របំភ្លេចបានឡើយ។
យ៉ាងណាមិញ បើទំព័រឆ្នាំថ្មី ស្រាប់តែស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៧ បានចេញមកទម្លាយតួអង្គក្នុងរឿងថ្មីរបស់ខ្លួន ដោយក្នុងនោះតួឯកប្រុសគឺ តារាប្រុស Mike និង តួឯកស្រីគឺ Mook Da ។ ក្រោយពីបើកបង្ហាញតួរួចមកគេឃើញថាមានការសរសើរ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
ដោយឡែក ងាកទៅមើលតារាប្រុស Mike ឯណោះវិញ ក្រោយពីបានត្រឡប់មកសម្ដែងជាដៃគូជាមួយនឹងតារាស្រី Mook Da វិញ ក៏បានទម្លាយអារម្មណ៍សប្បាយរីករាយ ព្រមទាំងរំភើបចិត្ត ព្រោះថាលោកក៏ធ្លាប់សម្ដែងជាមួយតារាស្រី Mook Da មក ២ រឿងរួចមកហើយ ដល់ពេលមកប៉ះគ្នាម្តងនេះទៀតក៏កាន់តែសប្បាយចិត្ត។
បន្តលើសពីនោះ តារាប្រុស Mike ក៏បានបន្តថា ខណៈពេលដែលលោកឃើញមានហ្វេនៗគាំទ្រច្រើនបែបនេះពិតជាធ្វើឱ្យលោកមានទឹកចិត្តខ្លាំងណាស់ ហើយ លោកនឹងប្រឹងប្រែងសម្ដែងឱ្យបានល្អមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ។ ងាកទៅមើលតារាស្រី Mook Da ឯណោះវិញក៏បានសម្ដែងអារម្មណ៍រំភើប និង សប្បាយផងដែរ ដោយបានចាប់ដៃគូជាមួយតារាប្រុស Mike ៕