ផ្ទុះផ្អើលសិល្បៈថៃទៀតហើយ PP-Kritt និង Antoine រកឃើញឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធតារាជាច្រើន
ទោះបីខណៈនេះប្រជាជនថៃទទួលបានវ៉ាក់សាំងច្រើនក៏ដោយ តែអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសហាក់ នៅតែស្ថិតលើភ្លើងក្រហមនៅឡើយ។ ដោយឡែកបើក្រឡេកទៅមើលក្នុងរវង្វង់សិល្បៈថៃឯណេះវិញ ថ្មីៗនេះស្រាប់តែមានតារាប្រុសស្រីជាច្រើនរូបទៀតហើយបានរកឃើញជំងឺកូវីដ-១៩។
ក្នុងនោះកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅស្រាប់តែហ្វេសប៊ុកផេក របស់ផលិតកម្ម Nadoa Bangkok បានចេញមកបង្ហោះថា តារាចម្រៀង និង សម្ដែង PP-Kritt បានតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលពេលនេះកំពុងតែសម្រាកព្យាបាល។
ជាមួយគ្នានោះ ហ្វេសប៊ុកផេកខាងលើ ក៏បានប្រកាសប្រាប់អ្នកដែលបានពាក់ព័ន្ធនឹងតារាប្រុស PP-Kritt ឱ្យតាមដានសុខភាពរបស់ខ្លួនដែរ ហើយក្នុងនោះសម្រាប់តារាប្រុស Billkin ជាដៃគូកំពុងតែធ្វើចត្តាឡីស័ក។ ដូចគ្នានឹងការចេញមកប្រកាសថាតារាប្រុស PP-Kritt ឆ្លងនោះ គេក៏ឃើញតារាប្រុសលោក Antoin Pinto ក៏បានចេញមកប្រកាសក្នុងគណនី IG របស់ខ្លួនផងដែរថា លោកក៏បានឆ្លងជំងឺកូវីដ-១៩ ដូចគ្នា។
ទន្ទឹមនឹងដំណឹងនេះពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្នុងនោះគេក៏ឃើញមានអ្នកគាំទ្រ និង មិត្តសិល្បៈរបស់តារាប្រុសខាងលើបានផ្ញើសារផ្តល់កម្លាំងចិត្តយ៉ាងច្រើនផងដែរ៕