ទៅដើរលេងនៅបារាំង មាន សូនីតា ជះភាពអភិជនញាក់សាច់ ប្រើកាបូប ស្បែកជើងម៉ាកល្បីៗតម្លៃកប់ក្តោង
មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា ប្រាកដជាបានជ្រាបហើយថា តារាស្រីវ័យកៀក ៣២ ឆ្នាំរូបនេះ មិនត្រឹមតែជាតារាស្រីទទួលបានកេរ្តិ៍ឈ្មោះល្បីនោះទេ តែនាងក៏ជាអ្នកជំនួញវ័យក្មេងមួយរូបកាន់កាប់អាជីកម្មជាច្រើនក្នុងដៃទៀតផង។
ក្នុងនោះដែរ ក្រឡេកទៅមើលជីវិតឯកជនរបស់កញ្ញា មាន សូនីតា ក៏ត្រូវបានចាត់ទុកជាតារាស្រីស្ថិតនៅក្នុងជីវិតស៊ីវីល័យណាស់ដែរ ក៏ព្រោះតែនាងរមែងចាយជីវិតយ៉ាងហាយសូរក្នុងការដើរកម្សាន្តទៅកាន់ក្រៅប្រទេស និង ប្រើប្រាស់សម្ភារម៉ាកល្បីៗជាច្រើន ដែលភាគច្រើនមិនសូវជាមានអ្នកចាប់អារម្មណ៍នោះឡើយ។
ជាក់ស្តែង កាលពីចុងឆ្នាំ ២០២១ រហូតមកដល់ដើមឆ្នាំ ២០២២ នេះ កញ្ញា មាន សូនីតា កំពុងតែបន្តដំណើរកម្សាន្តលើទីដីអឺរ៉ុប ប្រទេសបារាំងយ៉ាងរីករាយ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងអភិជន ក្នុងការដើរទិញទំនិញនៅហាងល្បីៗ ញុំាអាហាថ្លៃៗ។
ក្នុងនោះ មហាជនអ្នកគាំទ្រក៏បានចាប់អារម្មណ៍ ក្រៅពីដើរទិញទំនិញល្បីៗតម្លៃថ្លៃនោះ តែរាជិនីក្រមាបានស្ពាញកាបូប និង ពាក់ស្បែកជើងម៉ាកល្បីតាំងពីឡើងយន្តហោះនៅឯប្រទេសកម្ពុជាមកម្ល៉េះ ដោយកាបូប និង ស្បែកជើងម៉ាកល្បីប្រ៊េន Dior នោះ គឺមានតម្លៃខ្ទង់ពាន់ដុល្លារ។ តស់! ទៅមើលកាបូប និង ស្បែកជើងម៉ាក Dior កញ្ញា មាន សូនីតា កំពុងប្រើលើទឹកដីបារាំងមានតម្លៃប៉ុន្មាន ៖
១. Dior Mini Saddle Bag មានតម្លៃចាប់ពី ២៧០០ ដុល្លារ ដល់ ៤០០០ ដុល្លារ
២. Dior D Major Boots មានតម្លៃចន្លោះចាប់ពីជាង ២៧០០ ដុល្លារ ទៅ ជាង ២៨០០ ដុល្លារ
៣. 30 Montaigne Phone Holder មានតម្លៃចាប់ពី ១៦០០ ដុល្លារ ទៅ ១៧០០ ដុល្លារ