Fan Bingbing ហ៊ានបញ្ចេញមុខហ្ស៊ីនក្នុងវ័យ ៤០ផ្លាយ អ្នកគាំទ្រឃើញហើយចង់ស្ទះដង្ហើម
បើនិយាយដល់តារាកំពូលសម្រស់ក្នុងវិស័យកម្សាន្តរបស់ចិន ក្នុងបញ្ជីលំដាប់ A ដែលមានរូបសម្រស់ស្អាត បើទោះជាមុខទទេ និង រូបរាងស្លីមឥតទាស់ ច្បាស់ណាស់អ្នកគាំទ្រប្រាកដជានឹកដល់ Fan Bingbing ដោយតារាស្រីរូបនេះ ត្រូវបានគេស្គាល់ថាជារាជិនីសម្រស់ មិនត្រឹមតែក្នុងប្រទេសចិនទេ ថែមទាំងល្បីទូទាំងប្រទេសក្នុងតំបន់អាស៊ីទៀតផង មនុស្សម្នាតែងនិយាយខ្សឹបខ្សៀវ មិនឈប់។
ជាក់ស្ដែង ដូចជាពេលថ្មីៗនេះ តារាស្រីរូបនេះ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងអ៊ីនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតរាត្រីស្តើងពណ៌ខ្មៅរបស់នាង បញ្ចេញភាពស៊ិចស៊ីទាក់ទាញយ៉ាងខ្លាំង។ ជាពិសេសជាងនេះទៀតគឺនៅពេលនាងធ្វើវីដេអូឃ្លីបនិយាយអំពីរបៀបថែសម្រស់ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ព្រើតនឹងមុខហ្ស៊ីន គ្មានស្នាមជ្រួញជុំវិញភ្នែក និង មាត់ ថ្វីត្បិតថានាងមានវ័យ ៤០ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែស្អាតក្មេងជាងវ័យដដែល។
ជាការពិតណាស់ Fan Bingbing នាងគឺជាតារាស្រីរូបនេះ ដែលតែងធ្វើឱ្យអ្នកគាំទ្រក្តៅខ្លួនស្ទះថប់ដង្ហើម ដោយសារតែ ភាពទាក់ទាញ និង សម្រស់គ្មានផ្ទឹមរបស់នាងនៅលើបណ្តាញសង្គម ព្រោះមើលទៅបែបធម្មជាតិៗយ៉ាងមានទំនុកចិត្ត ទោះដាក់នៅជិតកាមេរ៉ាក៏ដោយ៕