ទើបជាង ១ ខួប អូន Jenny គ្រាប់ពេជ្រដំបូងរបស់ សួស វីហ្សា និង ថមមី ជះសម្រស់ឃ្យូដខ្លាំងគួរឱ្យខ្នាញ់
បើគិតមកទល់ពេលនេះកូនស្រីរបស់តារាចម្រៀង សួស វីហ្សា និង លោក ថមមី គឺមានអាយុជាង ១ ឆ្នាំហើយ បើគិតចាប់ថ្ងៃពីថ្ងៃសម្រាលដំបូងកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ មកនោះ។ ក្នុងនោះ កូនស្រីជាទាយាទស្នងត្រកូលដំបូងមិនត្រឹមតែស្រស់ស្អាត ឃ្យូដគួរឱ្យស្រឡាញ់កាត់តាមប៉ាម៉ាក់នោះទេ នាងតូចកូនស្រីដំបូងរបស់តារា ២ ដួង ក៏មានឈ្មោះយ៉ាងពីរោះដែរថា ថង សាម៉ូលីណា ហៅ Jenny។
កាន់តែធំពីមួយថ្ងៃទៅមួយ នាងតូច Jenny កូនស្រីរបស់តារាចម្រៀង សួស វីហ្សា ត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែចាប់អារម្មណ៍នាងច្រើនឡើងៗ ក៏ព្រោះតែមុខមាត់គួរឱ្យក្នាញ់ សាច់ស រាងទ្រលុកទ្រលន់ ដែលអ្នករាល់គ្នាឃើញហើយក្រឺតចង់តែឱបថើប។ លើសពីនោះ បើក្រឡេកទៅមើលសក់ Jenny បើទោះជាមិនមែនវែងខ្លាំងក្តី តែសក់នាងតូចពិតជាក្រាស់ឃ្មឹកកាត់ទៅរកអ្នកនាង សួស វីហ្សា ណាស់។
ជារឿយៗ សួស វីហ្សា និង លោក ថមមី តែងតែតុបសម្លៀកបំពាក់កូនស្រីឃ្យូដៗគួរឱ្យស្រឡាញ់ រីឯសក់វិញគឺភាគច្រើនអ្នកទាំងពីរចងម៉ូដសក់ទីទុយឱ្យនាងតូច។ លើសពីនោះ បើវ័យទើបតែជាង ១ ឆ្នាំ មែន តែនាងតូច Jenny ក្លាយទៅជាតារាម៉ូដែលថតពាណិជ្ជកម្មផលិតសាប៊ូកក់សក់ ឱ្យក្រុមហ៊ុនរបស់ប៉ាម៉ាក់ទាំងវ័យក្មេងទៀតផង។
តស់! ទៅទស្សនារូបភាព នាងតូច Jenny គួរឱ្យស្រឡាញ់ និង ក្នាញ់យ៉ាងណា៖