រាជិនីសំឡេង ៥ ដួង វាសនាខ្ពស់ក្លាយជាកំពូលតារាចម្រៀង ជាអ្នកមកពីរាជធានី-ខេត្តទាំងនេះ
ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ កំបូលតារាចម្រៀងស្រី ៥ ដួង ដែលមានឈ្មោះបោះសំឡេងនៅក្នុងព្រះរាជណាចក្រកម្ពុជាយើង ដោយប្រិយមិត្តមួយចំនួនថែមទាំងជាអ្នកគាំទ្រតារាចម្រៀងស្រីទាំងនោះ ធ្លាប់បានស្ដាប់ និង ច្រៀងតាមបទចម្រៀងរបស់ពួកគេទៀតផង តែជឿថាមានអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹងថា idol ក្នុងបេះដូង មានថ្ងៃខែឆ្នាំកំណើតថ្ងៃណានោះទេ ហើយខ្លះទៀតក៏មិនដឹងថា ពួកគេមានដើមកំណើតពីខេត្តណាដែរ។
ខាងក្រោមនេះ គឺជាថ្ងៃខែឆ្នាំកំណើត និង ទីកន្លែងកំណើតរបស់តារាចម្រៀងស្រីល្បីឈ្មោះ ៥ ដួងប្រចាំប្រទេសកម្ពុជា៖
១- ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៨៧ ជាអ្នករាជធានីភ្នំពេញ
២- មាស សុខសោភា មានថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២៩ ខែមករា ឆ្នាំ ១៩៨៤ មកពីខេត្តកំពង់ស្ពឺ
៣- សុខ ពិសី កើតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩០ ជាកូនស្រីអ្នកខេត្តកណ្ដាល
៤- សុគន្ធ និសា មានស្រុកកំណើតនៅខេត្តក្រចេះ អ្នកនាងកើតនៅថ្ងៃ ១ ខែឧសភា ឆ្នាំ ១៩៨៣
៥- ពេជ្រ សោភា កើតនៅថ្ងៃទី ៥ មិថុនា ឆ្នាំ ១៩៨៤ ជាអ្នកខេត្តព្រៃវែង៕