អ្នកម៉ាក់ឃ្យូត វីរៈ និច ចាប់ផ្ដើមខ្ទាតពោះប្លែក ពេលកូនភ្លោះក្នុងផ្ទៃទើបអាយុ ៣ ខែ
មិនយូរទៀតទេ តារាចម្រៀងស្រីរូបស្រស់ វីរៈ និច នឹងក្លាយជាអ្នកម៉ាក់របស់គេពិតប្រាកដហើយ ខណៈពេលនេះ នាងកំពុងពពោះកូនភ្លោះក្នុងផ្ទៃ ២ នាក់ បានប្រមាណជា ៣ ខែហើយ។
គ្រាន់តែចាប់ដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីមិនយូរប៉ុន្មាន តារាចម្រៀងវ័យក្មេងរូបនេះ ស្រាប់តែប្រកាសដំណឹងល្អមានផ្ទៃពោះ ហើយអ្វីដែលធ្វើឱ្យមហាជន និង មិត្តក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើល ហើយក៏ត្រេកអរជាមួយគូស្វាមីភរិយាដ៏ផ្អែមល្ហែមួយគូនេះគឺ កូនក្នុងផ្ទៃ វីរៈ និច មិនមែនម្នាក់ទេ តែគឺជាកូនភ្លោះដល់ទៅ ២ នាក់។
យ៉ាងណាមិញដោយសារតែស្រីស្រស់ វីរៈ និច ពពោះកូនម្ដងដល់ទៅ ២ នាក់ គ្រាន់តែកូនក្នុងផ្ទៃអាយុទើបខ្ទង់ ៣ ខែសោះ គេសង្កេតឃើញទម្រង់ក្បាលពោះរបស់តារាចម្រៀងស្រីរូបនេះ ចាប់ផ្ដើមខ្ទាតចេញបន្តិចហើយ។ តែទោះបីជាបែបនេះ វីរៈ និច នៅតែតុបតែងខ្លួនស្រស់ស្អាត កាលីបហាយសូរស្ទើររាល់ថ្ងៃ ធ្វើជាអ្នកម៉ាក់ដ៏ស៊ីវិល័យមួយរូប៕