(វីដេអូ) ប្រុសៗរំជួលបេះដូងងាកមើលស្ទើរបាក់-ក ពេលឃើញតារាភេទទី ៣ Rinrada ទៅចាប់ឈ្មោះធ្វើទាហាន
ជឿថាមានប្រិយមិត្តខ្លះច្បាស់ជាបានស្គាល់ជាក់ជាពុំខានអតីតបវរកញ្ញា ភេទទី ៣ នាង Rinrada Thurapan ដែលអតីតបវកញ្ញាភេទទី ៣ ម្ចាស់ជ័យមកុដ Miss Tiffany Thailand ២០១៧ និង ជាបវរកញ្ញាលំដាប់រងទី ២ នៃកម្មវិធី Miss International Queen ២០១៨ ផងដែរ។
នាង Rinrada គឺជាបវរកញ្ញាភេទទី ៣ ម្នាក់ដែលមានសម្រស់ស្អាតប្រៀបដូចមនុស្សស្រីពិត ១០០ ភាគរយ ព្រោះតែមានសម្រស់ និង សមត្ថភាព នាងក៏អាចក្លាយជាបវរកញ្ញាដូចបច្ចុប្បន្ននេះ។ ប្រសិន បើមិនដឹងពីប្រវត្តិនាង នោះមហាជនច្បាស់ជាយល់ថានាងពិតជាមនុស្សស្រីហើយ តែតាមពិតនាងគឺជាបុរសកែភេទទៅជាមនុស្សស្រីប៉ុណ្ណោះ ពុំមែនមានភេទស្រីពីកំណើតឡើយ។
ជាការពិតថ្មីៗនេះ ស្រាប់តែផ្ទុះវីដេអូមួយរបស់នាង ខណៈដែលនាងបានទៅចាប់ឈ្មោះចូលបម្រើការជាទាហាននៅអំឡុងឆ្នាំ ២០១៨ ទៅតាមច្បាស់ប្រទេសកំណត់ ដោយបុរសគ្រប់អាយុត្រូវតែចូលចាប់ឈ្មោះបំពេញកាតព្វកិច្ចធ្វើទាហាន។
ក្នុងនោះ មហាជនហាក់ចាប់អារម្មណ៍នាង ដែលជាបុរសកែភេទ ថែមទាំងជាបវរកញ្ញាទៀតនោះក៏បានទៅចាប់ឈ្មោះនឹងគេដែរ។ ដោយក្នុងស្ថានភាពនោះ មានបុរសៗជាច្រើនភ្ញាក់ផ្អើល ដោយមិននឹកស្មានថានាងគឺជាបុរសឡើយ ដោយម្នាក់ៗសម្លឹងមើលមិនដាក់ភ្នែកនោះទេ។
ជាមួយនឹងវីដេអូនោះបានត្រូវមហាជនមានការស៊ែរចែករំលែកពីមួយទៅមួយ ដោយពុំនឹកស្មានថា Rinrada ជាបុរសកែភេទជាមនុស្សស្រីនោះទេ ពីព្រោះនាងមានសម្រស់ស្អាតស្ទើរតែលើសស្រីៗពិតពីកំណើតថែមទៀតផង៕
@rinradathurapan06 ตํานานนางฟเขาเกณฑ์ทหาร ช็อค!ทั้งกอง!#โยชิรินรดา #มิสทิสฟานี่2017 ♬ เสียงต้นฉบับ – Yoshi_1410 – sapport Yoshi_1410