សម្រាលកូនទើបបាន ៧ ខែ Sririta ហ៊ានធ្វើរឿងនេះនាំឱ្យមហាជនចំហមាត់គ្រប់ៗគ្នា
នាង Sritita Jensen គឺជាតារាស្រីម្នាក់ដែលថែសុខភាព និង សម្រស់របស់ខ្លួនបានយ៉ាងល្អ ទោះបីមានកូនមានប្ដីហើយក៏ដោយ ក៏តារាស្រីស្រស់រូបនេះមិនព្រលែងខ្លួនឱ្យទៅតាមវ័យដែរ គឺមានតែប្រឹងថែលើសដើមដើម្បីបង្កើននូវភាពស្រស់ស្អាតរបស់ខ្លួនដែលធ្លាប់មានកាលមិនទាន់មានកូន។
មហាជនជាច្រើនតែងលាន់មាត់សរសើរនូវសម្រស់ដ៏ក្មេងវ័យរបស់នាងណាស់ ព្រោះថាក្រោយពេលសម្រាលកូន តារាស្រី Sritita កាន់តែមានសម្រស់ស្រស់ស្អាត។ ជាមួយភាពស្រស់ស្អាតនេះ ក៏បណ្ដាលមកពីការមិនបណ្ដោយខ្លួនរបស់នាង ដោយនាងតែងតែហាត់ប្រាណជាប្រចាំដែលនាំឱ្យសុខភាពរឹងមាំ និង សម្រស់ក្មេងជាងវ័យ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ អ្នកម្តាយវ័យក្មេង Sririta ស្រាប់តែនាំគ្រួសារទៅលេងសមុទ្រក្នុងដំណើរកម្សាន្តដើមឆ្នាំថ្មី។ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺគេឃើញតារាស្រីរូបនេះ សម្ញែងខ្លួនសិចស៊ី ជិះលើម៉ូតូ និង អូប័រលេងយ៉ាងសប្បាយរីករាយ។
លើសពីនោះ ម្នាក់ៗដែលបានឃើញតារាស្រី Sririta ហើយ សុទ្ធតែលាន់មាត់គ្រប់គ្នា ថាស្រស់ស្អាត។ ទើបតែសម្រាលកូនបាន ៧ ខែតែតារាស្រីរូបនេះហាក់មានភាពរឹងមាំខ្លាំង ជាពិសេសនាង តែងបង្ហាញភាពស្រស់ស្អាតលើបណ្ដាញមិនសូវជាដាច់ឡើយ៕