ច្បាស់ៗ! ហាងដែល Tikshiro រិះគន់សេវាកម្មអន់ ចូល ៣ ម៉ោងគ្មានបានអីញ៉ាំ គឺជាហាងរបស់ Boy Pakorn
ការពិតណាស់ កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ជាថ្ងៃដែលមហាជនមានការភ្ញាក់ផ្អើលបំផុត ខណៈពេលដែលតារាចម្រៀងប្រុស Tikshiro បានចេញមុខប្រតិកម្មនឹងម្ចាស់ហាងមួយកន្លែងនៅមុំមាត់ទន្លេរចៅផាយ៉ា ដែលធ្វើឱ្យលោកខកចិត្តជាខ្លាំង ខណៈពេលដែលខំអង្គុយរង់ចាំអាហារអស់រយៈពេល ៣ ម៉ោងហើយ បែរជាមិនទទួលបានអាហារទៀត។
ក្នុងនោះដែរ បើតាមការឱ្យដឹងពីប្រភពសារព័ត៌មានដដែលថា ក្រោយពេលលោកចេញមុខប្រតិកម្មរួចមកមិនយូរប៉ុន្មាន ខាងអ្នកអ្នកគ្រប់ហាងនៅទីនោះក៏បានខលមកសូមទោសរួចមកហើយដែរ រាល់កំហុសដែលកើតមាន ព្រោះតែបញ្ហាប្រពន្ធកុំព្យូទ័រដែលទើបតែរៀបចំឡើងនៅឆ្នាំថ្មី ដូច្នេះខាងបុគ្គលិកនៅពុំទាន់មានការកត់ទិន្ន័យចូលបានស្ទាត់ជំនាញ។
លើសពីនេះទៅទៀត អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ តាមពិតទៅម្ចាស់ហាងនោះជាតារាប្រុស Boy Pakorn សោះ ហើយលោកក៏បានចេញមុខសូមទោសដល់តារាចម្រៀងប្រុស Tikshiro រាល់កំហុសដែលកើតមានអចេតនាមួយនេះផងដែរ ហើយថែមទាំងបបួលលោក Tikshiro ទៅហាងរបស់លោកម្តងទៀតផង៕
ប្រភព៖ daradaily