បើកឆាកឆ្នាំថ្មី ២០២២ នាយចឺម ជូនកាដូមានតម្លៃផ្គាប់ចិត្តសង្សារមេម៉ាយកូន ១
គ្រាន់តែបើកឆាកដើមឆ្នាំថ្មី ២០២២ ភ្លាម តារាចម្រៀងប្រុសវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម បានបង្អួតចិញ្ជៀនភ្លឺចែងចាំងដែលខ្លួនបានកាដូឱ្យសង្សារបណ្ដូលចិត្ត បង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចច្រណែននឹងក្ដីសុខពួកគេទាំងពីរបាត់ទៅហើយ។
នាយចឺម បានទម្លាយរូបថតកាន់ដៃគូស្នេហ៍ដែលមានពាក់ចិញ្ជៀនដែលខ្លួនបានទិញឱ្យជាកាដូនោះ ហើយលើកឡើងយ៉ាងខ្លីថា ៖ «កាដូឆ្លងឆ្នាំឱ្យមេធំ»។ កាដូចិញ្ជៀននេះ ហាក់បញ្ជាក់ឱ្យកាន់ច្បាស់ពីទំហំក្ដីស្រឡាញ់ និង ភាពច្បាស់លាស់របស់ នាយចឺម មានចំពោះស្នេហាលើកទី ៤ នេះ។
ក្រៅពីជូនកាដូ ពីមួយថ្ងៃទៅមួយថ្ងគេសង្កេតឃើញគូស្នេហ៍រវាងតារាចម្រៀង នាយចឺម និង អ្នកមេម៉ាយកូនមួយខាងលើ តែងបង្ហោះរូបភាព ក៏ដូចជាពាក្យសម្ដីផ្អែមជាងស្ករតាំងម៉ែបង្ហាញពីក្ដីស្នេហ៍រឹងមាំស្រឡាញ់ល្អូកល្អិនចំពោះគ្នាខ្លាំងឡើង ទោះបីជាកាលប្រកាសទាក់ទងគ្នាដំបូងៗ មានមហាជនមួយចំនួនបារម្ភថា នាយចឺម ជាព្រាននារី ហើយក៏មានអ្នកទាយទុកថាអ្នកទាំងពីរសេពគប់គ្នាមិនបានយូរក៏ដោយ៕
រូបភាព៖ FB Page សេង សុខឃីម