ក្រោយផ្ទុះការរិះគន់មិនសមធ្វើពិធីការិនី ស្រាប់តែ Aff ចេញមកដាក់ផាំងៗវិញបែបនេះ
អស់រយៈពេលមួយឆ្នាំទៅហើយ ដែលតារាស្រី Aff Taksaorn បានចាប់អាជីពជាពិធីការិនីក្នុងកម្មវិធី ៣ Zaap ដែលជាដៃគូស្រីជាមួយនឹងកំពូលតារាសម្ដែងនាង Chompoo Araya ។ ជាសិល្បៈការិនីដែលមានទេពកោសល្យច្រើន ទោះបីផ្លាស់ប្ដូរបទពិសោធមកធ្វើជាពិធីការិនីក៏ដោយ ក៏តារាស្រី Aff នៅតែធ្វើឱ្យមហាជនមិនខកបំណងដែរ។
ថ្វីដ្បិតមិនមែនជាពិធីការិនីអាជីព តែតារាស្រី Aff តែងធ្វើឱ្យមហាជន អ្នកទស្សនារីករាយ ព្រមទាំងផ្ទុះការសរសើរមករហូត។ យ៉ាងណាមិញ ទន្ទឹមនឹងការអួតសរសើរក្នុងនោះគេក៏ឃើញមានមហាជនមួយចំនួនបានរិះគន់ ខមមិនទៅកាន់នាងយ៉ាងច្រើនផងដែរ។
ជាមួយនឹងពាក្យខមមិនទាំងនោះ អ្នកខ្លះបានដៀល និង ជេរប្រមាថនាងថា មិនស័ក្តិសមនឹងជាពិធីការិនីឡើយ ដោយហេតុថាអត្តចរិតនាងមិនសូវចេះនិយាយ ហើយទៅធ្វើជាពិធីការិនីកម្មវិធីកម្សាន្ត មតិជាច្រើនបានខមមិនទៅកាន់តារាស្រី Aff ជុំវិញរឿងនេះរហូតក្លាយព័ត៌មានក្ដៅមួយ។
បន្ទាប់ពីផ្ទុះការរិះគន់លើបណ្ដាញសង្គម ក្នុងនោះគេស្រាប់តែគេឃើញតារាស្រី Aff បានចេញមកតបតទៅវិញថា ៖ «កន្លងមកនាងខ្ញុំបានព្យាយាមធ្វើយ៉ាងពេញទំហឹងហើយ ដើម្បីឱ្យឆ្លើយតបទៅនឹង Concept របស់កម្មវិធី តែវាស្ថិតក្នុងរបៀបរបស់ខ្ញុំ វ័យនេះទៅហើយមិនមានអ្វីដែលខ្ញុំត្រូវខូចចិត្តចំពោះពាក្យរិះគន់ទាំងអស់នេះឡើយ។ រាល់ខមមិនគឺមានតម្លៃទាំងអស់សម្រាប់ខ្ញុំ ថាខមមិនណាវិជ្ជមានទុកជាកម្លាំងចិត្ត រីឯខមិនណាអវិជ្ជមានខ្ញុំយកមកកែតម្រូវឡើងវិញ»។ ជាមួយនឹងការឆ្លើយតបរបស់ Aff បានធ្វើឱ្យមហាជនជាច្រើនសម្ដែងការពេញចិត្តរហូតដល់មានអ្នកចុចឡាយឱ្យបេះដូងយ៉ាងច្រើនទៀតផង៕