(វីដេអូ) ចិត្តបានណាស់! Mai លេងឈុតធំ ជូនកាដូឆ្នាំថ្មីទាំងដុំៗឱ្យអ្នកចាត់ការផ្ទាល់ខ្លួន
ឆ្លៀតក្នុងឱកាសរីករាយក្នុងឆ្នាំថ្មីថ្ងៃចូលឆ្នាំសកល ឃើញថាតារាសម្ដែងស្រី Mai Davika បានធ្វើឱ្យអ្នកគាំទ្រជាច្រើននៅក្នុងបណ្ដាញសង្គមភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានរៀបចំកាដូឆ្នាំថ្មី ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកចាត់ការផ្ទាល់ខ្លួនរបស់នាង ដែលរក្សាបាននូវចំណងមិត្តភាព និងជាការតបស្នងការយកចិត្តទុកដាក់មើលថែនាង អស់រយៈពេល ជាង ១០ឆ្នាំកន្លងមកនេះ។
ភា្លមនោះ គ្រាន់តែអ្នកចាត់ការ Mai បានបើកប្រអប់ធំឃើញមានប៉េងប៉ោងនៅខាងក្នុង គឺមានអារម្មណ៍ថាភ្ញាក់ផ្អើលទៅហើយជាមួយនឹងកាដូរបស់នាងជាខ្លាំង ពិសេសគឺស្រោមសំបុត្រដែលមានលុយសុទ្ធ ២ដុំធំៗទាំងទឹកមុខញញឹមញញែម សឹងតែបិទមាត់មិនជិត ព្រោះរំភើបខ្លាំងដោយសារតែបានទទួលកាដូពី Mai។
ទាក់ទងនឹងរឿងនេះ ខាងអ្នកចាត់ការរបស់ Mai ក៏បានបង្ហោះឃ្លីបវីដេអូមួយ និង សរសេរសារអរគុណតាមរយៈ Instagram ផ្ទាល់របស់ខ្លួន ដោយក្តីត្រេកអរជាមួយនឹងកាដូដ៏ធំពីកូនស្រីសំណព្វចិត្តរបស់គាត់ដូចជាតារាស្រីរូបនេះ៕
View this post on Instagram