(វីដេអូ) វី យ៉ារ៉ូ រំភើបចិត្តខ្លាំង បានធ្វើរឿងនេះជាលើកដំបូងក្នុងជីវិត ខណៈកំពុងលម្ហែកាយលើទឹកដីអាមេរិក
បន្ទាប់ពីប្រកាសបញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងវិបត្តិផ្លូវចិត្ត ពិធីករវ័យក្មេងមានប្រជាប្រិយភាព វី យ៉ារ៉ូ ក៏ហាក់តែងបង្ហាញសកម្មភាពក្នុងការចំណាយពេលវេលាសម្រាប់ខ្លួនឯងជារឿយៗ ដូចជាការដើរកម្សាន្ត និង ធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីជំងឺផ្លូវចិត្តនោះទៀតផង។
យ៉ាងណាមិញថ្មីៗកន្លងទៅនេះ មុនឆ្លងឆ្នាំថ្មី លោក វី យ៉ារ៉ូ ក៏បានប្រកាសសាជាថ្មីថាខ្លួននឹងផ្អាកក្នុងការថតមួយរយៈ ដើម្បីឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង ដោយលោកបានចាកចេញពីកម្ពុជាស្ងាត់ៗទៅកាន់សហរដ្ឋអាមេរិកទៀតផង។
ក្រោយពីបានទៅដល់ទឹកដីសហរដ្ឋអាមេរិក វី យ៉ារ៉ូ បានធ្វើឱ្យអ្នកគាំទ្រហាក់មានការធូរចិត្តពីការព្រួយបារម្ភទៅលើបញ្ហាសុខភាពរបស់លោក ដោយលោកបានបង្ហោះរូបភាពជារឿយៗបង្ហាញស្នាមញញឹមយ៉ាងរីករាយនោះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ នេះ វីយ៉ា រ៉ូ ក៏បានបង្ហោះវីដេអូនៃដំណើរកម្សាន្តមួយបង្ហាញដល់មហាជនពីសេចក្ដីសុខផ្លូវចិត្តយ៉ាងស្រស់ស្រាយរបស់លោក ជាពិសេសអារម្មណ៍ដ៏សែនរំភើបខ្លាំងព្រោះតែ លោក បានសម្រេចក្ដីស្រមៃបានលេងព្រិលទឹកកកជាលើកដំបូងនៃជីវិតរបស់លោកក្នុងរយៈពេលជាង ២៩ ឆ្នាំមកនេះ។
នេះបើតាមការបង្ហោះវីដេអូលេងព្រិលទឹកកកយ៉ាងរីករាយ ដែល លោក វីយ៉ា រ៉ូ បានសរសេររៀបរាប់ប្រាប់ថា៖ «រំភើបខ្លាំង លើកដំបូងក្នុងជីវិត ២៩ ឆ្នាំហើយអ្នក មិនដែលបានប៉ះទេ ក្តីស្រមៃក្លាយជាការពិត»៕
សូមទស្សនាវីដេអូខាងក្រោម៖