(វីដេអូ) ដឹងតែផ្ទុះទៀតហើយ! ហេង ឡុង បញ្ចេញស្នាដៃតែងទំនុកច្រៀងអង់គ្លេសលើកទី ២ ឱ្យ តន់ ចន្ទសីម៉ា បទថ្មី «ធីប»
កាលពីប៉ុន្មានខែមុន បទចម្រៀងរបស់តារាចម្រៀងស្រីសម្លេងធ្ងន់ តន់ ចន្ទសីម៉ា បានបំបែកកំណត់ត្រាម្តងរួចមកហើយជាមួយស្នាដៃបទ «Are You OK?» ដែលជាទឹកដីនិពន្ធរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងស្នាដៃនិពន្ធទំនុកច្រៀងជាអង់គ្លេសពីលោក ហេង ឡុង។
ចម្រៀងមួយបទនេះបានបំបែកកំណត់ត្រាមានអ្នកចូលមើលដល់ទៅ ១០០ លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយយូធូប ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន សម្រាប់បទចម្រៀងខ្មែរ។
មុននេះបន្តិចផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញស្នាដៃចម្រៀងថ្មីដល់ តន់ ចន្ទសីម៉ា ដោយសហការចូលរួមនិពន្ធពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកហេង ឡុង ដែលជាអ្នកសរសេរទំនុកច្រៀងជាភាសាអង់គ្លេសជាថ្មីម្តងទៀត។
បទថ្មីដែលមានចំណងជើងថា «Tip – ធីប» នេះជាចង្វាក់បែបកន្ត្រាក់អារម្មណ៍ទៀតហើយ លើសពីនេះគឺលាយទៅដោយភាសាអង់គ្លេសសឹងតែពេញមួយបទតែម្តង។ យ៉ាងណាមិញដើម្បីជ្រាបច្បាស់ពីអត្ថន័យសូមស្តាប់ទាំងអស់គ្នា៖