(វីដេអូ) ឪពុកលាចាកច្រើនឆ្នាំហើយ ពេជ្រ សោភា នៅតែអាល័យខ្លាំង រហូតពោលពាក្យក្តុកក្តួលនេះ
គិតមកដល់ពេលនេះ មានរយៈពេលជាង ៧ ឆ្នាំហើយ ដែលលោកឪពុកជាទីគោរពស្រឡាញ់របស់កំពូលតារាចម្រៀង ពេជ្រ សោភា បានលាចាកទៅគ្មានថ្ងៃត្រឡប់ បានបន្សល់នូវសេចក្ដីសោកសៅ ស្រណោះអាល័យពីក្រុមគ្រួសារ ជាពិសេសតារាចម្រៀងរូបនេះ ជារឿយៗតែងបង្ហាញសេចក្ដីនឹករឭកជាខ្លាំងដល់លោកឪពុក។
ជាក់ស្ដែងថ្មីៗ ទោះមានរយ:ច្រើនឆ្នាំកន្លងទៅហើយក្ដី ប៉ុន្តែហាក់មិនអាចលុប ឬ កាត់បន្ថយនូវសេចក្ដីអាល័យចំពោះការបាត់បង់របស់លោកឪពុកឡើយ ឃើញថាតារាស្រីរូបនេះ កាន់តែបង្ហាញចិត្តនឹករឭកខ្លាំង ក្រោយពីមើលវីដេអូមួយ រហូតពោលយ៉ាងរំជួលចិត្ត ដង្ហើយហៅចង់ឱ្យឪពុកមកនៅក្បែរខ្លួនវិញទៀតផង។
នេះបើតាមបណ្ដាញសង្គមរបស់តារាចម្រៀងរូបនេះ បានធ្វើការបង្ហោះវីដេអូមួយ និង សាររៀបរាប់ពេញដោយទំហំនៃការឈឺចាប់ព្រោះកើតក្ដីនឹកអាល័យខ្លាំងចំពោះលោកឪពុកថា ៖ «ថ្ងៃនេះនឹកណាស់ មើលវីដេអូនេះកាន់តែនឹក ពុកជាបុរសតែម្នាក់ការពារកូន ខ្លាចឈឺចាប់គ្រប់រឿង ពុកថ្ងៃកូនមានអារម្មណ៍ឈឺ គ្រប់ពេលអធិស្ឋាន ចង់ឃើញឈរពីមុខកូន ញញឹមដាក់កូន ការស្រឡាញ់ពុកចំពោះកូន គ្មានបុរស់ណាអាចធ្វើបានទេ»។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម បាននាំគ្នាចូលខមមិនបង្ហាញពីអារម្មណ៍រំជួលចិត្តតាម តារាស្រីរូបនេះ គ្រប់គ្នា ព្រមទាំងជួយផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖