លែងលាក់បាំងទៀត Tono សម្រេចសារភាពពីអារម្មណ៍ពិតចំពោះ Nychaa ហើយ!
ជារឿយៗ តារាប្រុស Tono និង តារាស្រី Nychaa ហាក់មិនបិទបាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរនោះទេ ទាំងភាពស្និតស្នាល ការបារម្ភ និង ភាពផ្អែមល្ហែមចំពោះគ្នា តែងតែបង្ហាញឱ្យអ្នកគាំទ្រឃើញមិនដែលដាច់ឡើយ បើទោះបីជាអ្នកទាំងពីរមិនបានចេញមុខបញ្ជាក់ច្បាស់ៗថា ជាស្នេហា ឬ អ្វីក៏ដោយ តែមហាជននៅគិតថាអ្នកទាំងពីរពិតជាបានសាងស្នេហាជាមួយគ្នាយ៉ាងពិតប្រាកដមែន។
យ៉ាងណាមិញ ជុំវិញទំនាក់ទំនងហាក់មិនបិទបាំង តែធ្វើឱ្យមហាជនសង្ស័យនេះដែរ តារាប្រុស Tono ស្រាប់តែទម្លាយបញ្ជាក់យ៉ាងច្បាស់ៗ ដោយលោកនិយាយថា ៖ «Nychaa គឺជាចំណែកមួយដែលធ្វើឱ្យខ្ញុំមានក្តីសុខ ក្នុងទំនាក់ទំនងមួយនេះ មានមនុស្សមិនតិចនោះទេដែលចង់ដឹងថា តើពេលណាយើងទាំងពីរប្រែឈ្មោះថាជាសង្សារនឹងគ្នា តែចំពោះលោកគិតថាវាមិនសំខាន់នោះទេថាយើងមានឈ្មោះជាអ្វីនោះទេ តែអ្វីដែលសំខាន់នោះគឺទង្វើ រាល់ទង្វើដែលធ្វើទៅហើយ Nychaa មានក្តីសុខ លោករីករាយនឹងធ្វើ ហើយលោកក៏មានក្តីសុខដែរ»។
យ៉ាងណាមិញ ពាក្យសម្តីទាំងនេះមិនត្រឹមតែខាងស្រីដែលស្តាប់ឮហើយរំភើបនោះទេ តែចំពោះមហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរវិញ ក៏រំភើបជំនួសមិនស្ទើរនោះដែរ ដែលបានឮពាក្យសន្សាស្នេហ៍មួយនេះចេញពីមាត់កំពូលតារាក្នុងដួងចិតត្តរបស់ពួកគេបែបនេះ៕
ប្រភព៖ Nineentertain