បេះដូងឪពុក! យ៉ែម សំអូន មិនភ្លេចតួនាទីជាប៉ា ពោលនឹកកូនស្រីខ្លាំង ឃើញហើយចង់អួលដើម-ក
ជឿថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនអ្នកសិល្បៈប្រាកដជាបានជ្រាបខ្លះៗហើយថា យ៉ែម សំអូន គឺជាបុរសពោះម៉ាយកូន ១ បន្ទាប់ពីលោក និង អតីតភរិយាគឺអ្នកនាង យ៉ាន់ លីនដា បានកាត់ផ្ដាច់ចំណងអាពាហ៍ពីពាហ៍ ដោយបន្សល់នូវតំណក់ឈាមកូនស្រីម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅទឹកដីប្រទេសអូស្រ្តាលី ក្រោមការមើលថែពីម្ដាយ។
ខណៈរស់នៅឆ្ងាយសែនឆ្ងាយពីកូនស្រីបណ្ដូលចិត្ត យូរៗម្ដងគេឃើញលោក យ៉ែម សំអូន បានបង្ហោះរូបភាព ក៏ដូចជាសារត្អូញត្អែរនឹករឭកដល់កូនស្រីជាពន់ពេក។ តួយ៉ាងថ្មីៗនេះ យ៉ែម សំអូន បានបង្ហោះសារថ្មីមួយ ក្នុងអត្ថន័យរៀបរាប់ថា ទោះយ៉ាងណាលោកមិនដែលភ្លេចតួនាទីជាឪពុកឡើយ។
យ៉ែម សំអូន បានយករូបភាពពេលលោក និង កូនស្រីជួបគ្នាកាលពី ៤ ឆ្នាំមុនមកបង្ហោះឡើងវិញ ហើយរៀបរាប់ដោយក្ដីនឹករឭកថា ៖ «ទោះបីជាពេលវេលានៃរូបភាពនេះ រំលងទៅ 4 ឆ្នាំទៅហើយក្ដី ក៏ខ្ញុំនៅតែមានអារម្មណ៍ថា ដូចទើបតែកើតឡើងថ្មីៗអ៊ីចឹង រយលានអត្តន័យ ហើយជាកម្លាំងថាមពល និងជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។ ប៉ាប៉ាពិតជារំភើបណាស់ដែលមានកូនស្រីតែមួយបណ្ដូលចិត្តនៅក្នុងជីវិតប៉ាប៉ា តួនាទីរបស់ប៉ាប៉ាមិនដែលភ្លេចម្ដងណាឡើយ កាស្រឡាញ់កូនគឺមាននៅក្នុងគំនិត និងក្នុងបេះដូង និងជាកែវភ្នែកទាំងគូស្មើនឹងជីវិតរបស់ប៉ាប៉ា ហើយក៏ជាកាស្រឡាញ់ដែលមិនប្រួលប្រែឡើយ អ្វីដែលសំខាន់ប៉ាសូមជូនពរកូនឱ្យជួបតែសំណាងល្អ និងមានភាពជោគជ័យនៅក្នុងជីវិតណាកូនស្រីប៉ាប៉ា ប៉ានឹកកូនណាស់ #loveyou #forever my only one #princess»៕