(វីដេអូ) រកឯណាបាន! អ្នកចាត់ការអរកខិបកខុប ពេល Aum ចុះពីឡានហុចលុយមួយបាច់ធំជូនជាកាដូ ថ្ងៃកំណើត
តារាសម្ដែងស្រីថៃ នាង Aum Patcharapa គឺជាកំពូលតារាសម្ដែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ។ មិនត្រឹមតែជាកំពូលតារា Super Star ប៉ុណ្ណោះទេ សូម្បីជីវិតរស់នៅរបស់នាងក៏ពោរពេញទៅដោយភាពស៊ីវីល័យហាយសូរផងដែរ។
ប្រឡូកចូលក្នុងសិល្បៈមកជាច្រើនឆ្នាំកំពូលតារាស្រីរូបនេះ បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងល្បីរន្ទឺពេញប្រទេស ជាពិសេសតារាស្រី Aum ក៏ជាតារាសម្ដែងជួរមុខម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ទោះបីដេកចាយមួយជីវិតក៏មិនអស់ផង។
ដោយឡែក ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ចំពោះនាង បន្ទាប់ពីតារាស្រីរូបនេះយកលុយទាំងដុំធ្វើជាកាដូជូនអ្នកចាត់ការផ្ទាល់ខ្លួន គឺលោក A-Superchai ចំនួន ១០ ម៉ឺនបាត ហុចឱ្យផ្ទាល់ក្នុងកម្មវិធីខួបកំណើតកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។
ខុសពីអ្នកចូលរួមដទៃដែលទិញជារបស់របរធ្វើជាកាដូជូន តែ Aum បែរជាយកលុយសុទ្ធមួយដុំធំជាកាដូទៅវិញ។ ជុំវិញទិដ្ឋភាពនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយអត់សរសើរមិនបានពីទឹកចិត្តតារាស្រី Aum។ ក្នុងនោះបើងាកទៅ មើលលោក A-Superchai ឯណោះវិញ រំភើបចិត្តពេលឃើញតារាស្រី Aum ហុចលុយឱ្យទាំងដុំ គ្រាន់តែចុះពីលើឡានចូលកម្មវិធីភ្លាម។
អ្វីតែរឹតពិសេស នោះកម្មវិធីដ៏រីករាយរបស់លោក A-Superchai ក៏មានការអញ្ជើញចូលរួមពីតារាល្បីៗជាច្រើន ក្នុងនោះគេក៏ឃើញតារាប្រុស Nadech Gukimiyas បានចូលរួមទៅច្រៀងកាន់នំខេក Surprise លោក A-Superchai ផងដែរ៕