សោកសៅបំផុត! ក្រោយ សុគន្ធ បាត់បង់ជីវិត នាង គន្ធា ពោលពាក្យយ៉ាងរំជួលចិត្ត
បើនិយាយដល់ឈ្មោះ នាង ប្រាក់សុគន្ធ មហាជនមួយចំនួនប្រាកដជាស្គាល់លោក តាមរយៈកម្មវិធី Cambodian Idol រដូវកាលទី២ និងជាបងប្រុសបង្កើតតារាចម្រៀងសាន់ដេកញ្ញា នាង គន្ធា។
អ្វីដែលស្លុតចិត្តបំផុត យោងតាមគណនី តារាចម្រៀង នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក បានបង្ហោះសារមួយ នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថា បងប្រុសរបស់នាង បានមរណភាពហើយ ដោយសារមូលហេតុឡានបុក កាលពីយប់មិញ។
ក្រោយទទួលបានដំណឹងមរណភាពរបស់បងប្រុសហើយ នាង គន្ធា បានពោលពាក្យយ៉ាងរំជួលចិត្តមួយ ដោយលើកឡើងថា៖ «ខ្ញុំនាំបងទៅផ្ទះយេីងវិញណា បងជិតបានជួបពុកម៉ែហេីយ»។
បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះ មានបណ្ដាមហាជន អ្នកគាំទ្រជាច្រើន បានសម្ដែងក្ដីស្រណោះ និង តក់ស្លុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់តារាចម្រៀងវ័យក្មេង ដែលពោរពេញដោយទេពកោសល្យសិល្បៈដូចជារូបលោក៕