ត្រឹមមួយសប្តាហ៍ So-Mi ស្រកអស់ ៥ គីឡូ ដោយសារតែញ៉ាំអាហារមួយនេះ
តាំងពីឃ្លាតខ្លួនចេញពីក្រុម I.O.I មកក្លាយជាតារាចម្រៀងទោលមក ប្រជាប្រិយភាពរបស់ស្រីស្រស់កូនកាត់កូរ៉េ អាមេរិក Joen So-Mi ហាក់កាន់តែស្ទុះឡើងមួយកម្រិតថែមទៀត ព្រោះបទចម្រៀងរបស់នាងក្រោយៗនេះសុទ្ធសឹងតែកន្រ្តាក់ញាក់អារម្មណ៍ ព្រមជាមួយនឹងស្ទីលប្លែកភ្នែកថែមទៀតផង។
យ៉ាងណាមិញ ដោយឡែក បើក្រឡេកមកមើលរូបរាងកាយរបស់នាងវិញ យើងសង្កេតឃើញថា ពិតជាស្អាតស័ក្ដិសមមែនទែន នាងមានរាងកាយស្រឡូនខ្លាំង ត្រូវនឹងកម្ពស់ខ្ពស់ស្រឡះ ពោលគឺ So-mi មានកម្ពស់ ១.៧០ សង់ទីម៉ែត្រ និងទម្ងន់ត្រឹម ៤៦ គីឡូក្រាមតែប៉ុណ្ណោះ។
ប៉ុន្តែក្នុងនោះ ស្រីស្រស់រូបនេះ ក៏ធ្លាប់មានបញ្ហាជាមួយនឹងការឡើងគីឡូផងដែរ នាងបានទម្លាយថា នាងតែងតែឡើងគីឡូជានិច្ច បើទោះជាញ៉ាំតិចក៏ដោយ ព្រោះដោយសារតែនាងមានហ្សែនជនជាតិអាមេរិកមកពីឱពុករបស់នាង។ ហេតុនេះទើបនាងងាកមកសម្រកគីឡូវិញ ព្រោះត្រូវចេញចម្រៀង និងឡើងឆាកសម្តែង។
ក្នុងនោះ នាងបានទម្លាយទៀតថា ត្រឹមតែរយៈពេលមួយអាទិត្យប៉ុណ្ណោះ នាងអាចសម្រកបានរហូតដល់ទៅ ៥ គីឡូក្រាម ដោយសារតែការញ៉ាំតែផ្លែចេកមួយមុខគត់ គឺនាងញ៉ាំវាមួយថ្ងៃ ៣ ពេលជំនួសឱ្យអាហាររាល់ថ្ងៃ។
នាងបន្តទៀតថា ផ្លែចេកមានកាឡូរីទាប ព្រមទាំងសម្បូរទៅដោយប្រូតេអ៊ីនថែមទៀតផង ហើយគ្រាន់តែញ៉ាំមួយផ្លែប៉ុណ្ណោះ ក៏វាអាចធ្វើឱ្យនាងឆ្អែតបានដែរ។ យ៉ាងណាមិញ ក៏បានណែនាំឱ្យហាត់ប្រាណបន្ថែមទៀតផងដែរ ដើម្បីសុខភាពកាន់តែល្អ និងរាងកាយកាន់តែរឹងមាំ៕