ផ្អើលជាថ្មី! សុខ មុន្នីរក្សា ទម្លាយផាំងៗ ពីទំហំបាត់បង់ទ្រព្យរបស់ជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ដែលចោរប្ល-ន់យក
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបមកហើយនូវរឿងក្តៅគគុកមួយ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីមួយបានកើតឡើង ដោយជំទាវឧកញ៉ា អ៊ាន សៀវម៉ី ជាអ្នកលក់អនឡាញដ៏ល្បីមួយរូបនៅកម្ពុជា ត្រូវបានក្រុមចោរប្រដាប់អាវុធប្លន់ចំនួន ០៤ នាក់ បានធ្វើសកម្មភាពប្លន់ ហើយយកទ្រព្យអស់ជាច្រើន ដែលព័ត៌មានផ្ទុះឡើងដំបូងនោះ ត្រូវបានគេសន្និដ្ឋានតៗគ្នាថា មានចំនួនក្បែរ ១០ លានដុល្លារ។
យ៉ាងណាមិញ មកដល់ល្ងាចថ្ងៃដដែលនេះ បើតាមការស្រាយបំភ្លឺពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំនួនទ្រព្យសម្បត្តិដែលបានបាត់បង់នោះ គឺមិនមានតួលេខដល់ជិត ១០ លានដុល្លារនោះឡើយ ពោលគឺទំហំបាត់បង់អស់តែខ្សែ-ក ៣ ខ្សែប៉ុណ្ណោះ។
ជុំវិញការបកស្រាយបំភ្លឺពីស្នងការនោះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះបានលើកឡើងថា ខ្សែ-ក ៣ ខ្សែ ប៉ុណ្ណោះ ហេតុអ្វីបានជាបាត់បង់លុយសរុបជាទឹកប្រាក់ដល់ជិត ១០ លានដុល្លារ។
ដោយឡែក មកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នេះ បើតាមគណនីហ្វេសប៊ុករបស់តារាសម្តែង និង ពិធីការិនី កញ្ញា សុខ មុន្នីរក្សា ជាប្អូនជីដូនមួយកញ្ញា មាស សុខសោភា នឹងត្រូវជាបុគ្គលស្និទ្ធស្នាលជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានឱ្យដឹងថា ជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនមែនត្រូវចោរប្លន់ខ្សែ-ក ៣ ខ្សែ នោះទេ គឺមានច្រើនខ្សែ ហើយក្នុងនោះប្រាក់សរុប ប្រមាណខ្ទង់លានដុល្លារនោះឯង។
នេះជាសារដែលកញ្ញា សុខ មុន្នីរក្សា បានរៀបរាប់ថា ៖ «មិនគួរណាគាត់មកជួបរឿងបែបនេះសោះ! គ្រាន់តែដឹងដំណឹងនេះ ខ្ញុំភ័យតក់ស្លត់ ចុះទម្រាំគាត់ជួបរឿងនឹងផ្ទាល់នៅក្នុងហេតុការណ៍ តើគាត់ភ័យខ្លាចយ៉ាងណា? រឿងបែបនេះគ្មាននរណាចង់ជួបនោះទេ ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន សំខាន់សុខសុវត្ថិភាពទាំងអស់គ្នា (បញ្ជាក់៖ របស់របរដែលបានបាត់បង់មិនមែន ៣ ខ្សែទេ ជាច្រើនឈុតខ្ទង់លានដុល្លារ នេះគ្រាន់ជារូបតំណាងខ្លះៗ)»៕