រស់នៅអភិជនមានមុខជំនួញកាន់ពេញដៃ ថមមី ឆ្លើយផាំងមួយពេញចិត្ត ពេលគេសួរថាខំប្រឹងម៉េស
ជឿជាក់ថាកន្លងមក ប្រិយមិត្តដែលនិយមតាមដានជីវិតរបស់អ្នកសិល្បៈប្រាកដជាបានឃើញពីការប្រើជីវិតដ៏សម្បូរសប្បាយបែបអភិជនរបស់តារាចម្រៀង សួស វីហ្សា និង ស្វាមីសំណព្វចិត្តគឺលោក ថមមី មិនខាន ដោយជារឿយៗប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ តែងបង្ហាញពីការរស់នៅក្នុងផ្ទះធំប្រណីត ប្រើប្រាស់របស់របរសុទ្ធតែទំនើបៗប្រ៊េនៗ ជាពិសេសពាក់គ្រឿងមាសពេជ្រជ្រែកខ្លួន។
ជាការពិត ក្រៅពីអាជីពសិល្បៈ ប្ដីប្រពន្ធតារាចម្រៀង សួស វីហ្សា ក៏មានមុខជំនួញកាន់ពេញដៃ អាចនិយាយថាជាគូស្នេហ៍អ្នកជំនួញទៀតផង។ តែទន្ទឹមនឹងនោះ ដូចមហាជនបានជ្រាបហើយក្រៅពីការងារមុខជំនួញធំៗនៅខាងក្រៅ ថមមី ក៏បំពេញជាស្វាមីល្អ ជួយ Live លក់កាបូបប្រពន្ធ គូរមុខគូរមាត់ដូចមនុស្សម្នាក់ផ្សេង។
ជាមួយនឹងការខំប្រឹងរកលុយទាំងយប់ទាំងថ្ងៃនេះ ថមមី ត្រូវបានគេសួរសំណួរចាក់ដោតមួយ ហើយលោកក៏ឆ្លើយបកទៅវិញយ៉ាងពេញចិត្ត។ ថមមី ទម្លាយយ៉ាងដូច្នេះថា ៖ «មានគេសួរខ្ញុំច្រើនណាស់ ពួកឯង២នាក់នឹងខំម៉េស អត់ហត់ទេអី ប្រឹងអីប្រឹងយ៉ាងនេះ ខ្ញុំក៏តបទៅសំណួរគាត់ថា បើមិនប្រឹងទេខ្ញុំអត់មានបាយហូបទេ ហើយក៏អត់មានបាយឱ្យកូនចៅខ្ញុំ គ្រួសារខ្ញុំហូបដែរបងអើយ ប្រឹងបានចេះតែខំទៅបង ព្រោះបើទំនេរពេកអាចធ្វើឱ្យមនុស្សខ្ជិលបាន ជីវិតកម្មករលុយ»៕