(វីដេអូ) អីយ៉ូយ! ធ្លាយតម្លៃខ្លួនរបស់កូនៗ Chompoo កាលពីថតរឿងលើកដំបូង
កាលពីពេលកន្លងទៅ ពិតជាធ្វើឱ្យមហាជន រំភើបចិត្ត និង រង់ចាំតាមដានទៀតហើយសម្រាប់អ្នកម៉ាក់សម័យថ្មី Chompoo Araya បន្ទាប់ពីចូលខ្លួនសម្ដែងក្នុងរឿងថ្មីមួយ ដែលដឹកនាំសម្ដែងដោយលោក Ken Theeradej ដោយមានចំណងជើងថា «ซุปตาร์2550»។
ដូចដែលប្រិយមិត្តបានដឹងហើយថា តារាស្រី Chompoo បានបាត់មុខពីការសម្ដែងរឿងមកអស់រយៈពេលយ៉ាងយូរមកហើយ តែនាងចាប់អារម្មណ៍ចូលខ្លួនសម្ដែងសាជាថ្មី ទាំងដែលពេលនោះកំពុងតែពពោះកូនស្រីទី ៣ ផង វាពិតធ្វើឱ្យមហាជនអត់សរសើរមិនបាននោទេចំពោះអ្នកម៉ាក់សម័យថ្មីរូបនេះ។
គ្រានោះ អ្វីដែលមហាជនផ្ទុះការចាប់អារម្មណ៍លើសពីតារាស្រី Chompoo ខ្លួនឯងផ្ទាល់ចូលសម្ដែងទាំងមានទម្ងន់ជិតគ្រប់ខែ នោះគឺគេចាប់អារម្មណ៍ខ្លាំងចំពោះកូនភ្លោះទាំងពីររបស់តារាស្រីរូបនេះ គឺអូន Saifah និង Bhayu ដែលពេលនោះពួកគេទាំងពីរក៏ត្រូវបានតារាស្រី Chompooដែលជាម្តាយបណ្ដុះបណ្ដាល ដឹកដៃឱ្យមកសម្ដែងផងដែរ ពិតជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល។
ជាលើកដំបូងហើយ ដែលតារាស្រីរូបនេះបានកាន់ដៃកូនប្រុសទាំងពីរ របស់ខ្លួននៅពេលដែលពួកគេពេញអាយុ ៤ ឆ្នាំ ទៅប្រឡូកចូលក្នុងវិស័យសិល្បៈ។ ដូចគ្នានោះ ងាកទៅមើលតម្លៃខ្លួនរបស់អូន Saifah និង Bhayu ឯណោះវិញតារាស្រី Chompoo បាននិយាយទាំងអស់សំណើចខ្លួនឯងថា សម្រាប់តម្លៃខ្លួន Saifah និង Bhayu គឺនាងយកត្រឹមតែសម្លចាប់ឆាយមួយឆ្នាំង និង សាច់ជ្រូកបីជាន់ ទឹកត្រីមួយចានប៉ុណ្ណោះ ព្រោះជាម្ហូបដែលកូនភ្លោះទាំងពីរនាងចូលចិត្តខ្លាំង។
អាចនិយាយបានថា ស្លឹកឈើជ្រុះមិនឆ្ងាយគល់មែន គ្រាន់តែចូលសម្ដែងក្នុងឆាកដំបូង មហាជនក៏អួតសរសើរពីសមត្ថភាពកូនរបស់តារាស្រី Chompoo បាត់ទៅហើយ ព្រោះថាមិនត្រឹមតែមានមុខមាត់ក្នាញ់គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ រីឯសមត្ថភាពក៏មិនអន់ដែរ ចូលឆាកភ្លាមផ្ទុះកាសរសើរភ្លែតតែម្ដង ជាពិសេស គឺអូន Bhayu ។ យ៉ាងណាមិញ អ្នកគាំទ្រក៏ទន្ទឹងរង់ចាំមើលផងដែរថាសាច់រឿងពេញនឹងល្អមើលកម្រិតណាបើសិនជាតួសម្ដែងសុទ្ធតែល្បីៗបែបនេះ ព្រោះមិនត្រឹមមានតារាស្រី Chompoo និង កូនៗ នាងប៉ុណ្ណោះទេ សូម្បីកំពូលតារាសម្ដែងស្រី Anne Thongprasom ព្រមទាំងតារាប្រុសរូបសង្ហា Mint ក៏ចូលខ្លួនសម្ដែងដែរ ពិតជាធ្វើឱ្យមហាជនអន្ទះសារង់ចាំមើលមិនស្ទើរនោះទេ៕