លើកទី ១ ខេមរៈ សិរីមន្ត បង្ហាញមុខម្ដាយក្មេក ហើយមើលទៅស្រឡាញ់កូនប្រសាណាស់
ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ខេមរៈ សិរីមន្ត កាន់តែបើកបង្ហាញពីជីវិតឯកជនរបស់លោក ដែលរួមរស់ជាមួយភរិយាបណ្ដូលចិត្ត និង កូនៗជាទីស្រឡាញ់ប្រកបដោយសុភមង្គលក្នុងរយៈពេលរៀបការជាច្រើនឆ្នាំមកនេះ។
ដ្បិតថា ខេមរៈ សិរីមន្ត ទើបតែប្រកាសជាសាធារណៈទាក់ទងនឹងរឿងរៀបការមានប្រពន្ធកូនមិនប៉ុន្មានឆ្នាំមុន តែមើលទៅគ្រួសារលោករស់នៅបែបអភិជន និង មានក្ដីសុខខ្លាំងណាស់ ហើយក្នុងរយៈពេលចុងក្រោយនេះ កំពូលតារាចម្រៀងប្រុសរូបនេះ តែងបណ្ដើរភរិយារូបស្រស់ចូលរួមកម្មវិធីផ្សេងៗយ៉ាងត្រសងកម្រខានណាស់។
មិនត្រឹមតែបង្ហាញមុខប្រពន្ធកូន ថ្មីៗនេះ ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនចាប់អារម្មណ៍លើរូបលោកជាថ្មី ដោយតារាប្រុសរូបនេះថែមទាំងថតរូបជាមួយម្ដាយក្មេក ហើយបង្ហោះលើទំព័រហ្វេសប៊ុកផេកទៀតផង។ តាមរយៈរូបថតមួយសន្លឹកដែល ខេមរៈ សិរីមន្ត បង្ហោះនោះ បូករួមទាំង Caption របស់លោក គេកត់សម្គាល់ឃើញម្ដាយក្មេកលោក ហាក់ស្រឡាញ់យកចិត្តទុកដាក់ជាមួយកូនប្រសាប្រុសរូបនេះប្រៀបដូចកូនបង្កើតអ៊ីចឹង៕