(វីដេអូ) ព្រឺសម្បុរ! ធ្លាយវីដេអូ វី ឌីណែត សមចម្រៀងបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោស្អែកនេះ
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជា នឹងមានការប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
ទន្ទឹមនឹងពិធីសម្ពោធនេះ បើតាមការបញ្ជាក់ពីផេកផ្លូវការ ពហុកីឡាដ្ឋានជាតិមរតកតេជោ បានឱ្យដឹងថា នៅថ្ងៃសម្ពោធទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នោះ នៅពេលល្ងាចចាប់ពីម៉ោង ១៨:០០ រហូតដល់ម៉ោង ២១:០០ ប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី អមនឹងការបាញ់កាំជ្រួចផងដែរ ខណៈអ្នកចូលរួមចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ កុំ ៣ ការពារ។
លើសពីនោះអ្វីដែលកាន់តែពិសេស ការបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោស្អែកនេះ ក៏មានការចូលរួមសម្តែងពីសិល្បករ-ការិនី បុរាណសម័យគ្រប់ទម្រង់ជាច្រើន ដើម្បីបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងឱកាសដ៏ពិសេសនេះដែរ។
ជាក់ស្តែង មុននេះបន្តិចបើតាមការបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុករបស់អ្នកដឹកនាំដ៏ល្បីលោក ខាំ ភូរិ បានបង្ហោះទិដ្ឋភាពនៃការសមចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ក្នុងបទចម្រៀងមួយបទដ៏មានន័យជាភាសាខ្មែរ និង អង់គ្លេស យ៉ាងពីរោះរណ្តំ។ បទចម្រៀងមួយបទនោះដែរ ពិតជាមានអត្ថន័យដ៏ធំធេងនៃការបញ្ជាក់ពីតម្លៃនៃប្រជាជនខ្មែរ ដោយបានធ្វើឱ្យអ្នកស្តាប់ហើយព្រឺសម្បុរគ្រប់ៗគ្នា៕