(វីដេអូ) ផ្អើលព្រលានយន្តហោះ! យប់មិញ អ្នកគាំទ្រជាច្រើនទៅទទួល ងិន ម៉ារ៉ាឌី មកពីអ៊ីស្រាអែល យ៉ាងគគ្រឹកគគ្រេង
រយៈពេលប្រមាណជា ៥ ថ្ងៃមកហើយ ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Universe 2021 នៅឯទីក្រុងអេលែត ប្រទេសអ៊ីស្រាអែលរបស់ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូន។
ក្រោយពីបានបំពេញបេសកកម្មដ៏ជាទីមោទកនេះហើយ នៅយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ កញ្ញា ងិន ម៉ារ៉ាឌី ក៏បានត្រឡប់មកមាតុភូមិវិញហើយ នៅវេលាម៉ោងប្រមាណ ៩ យប់ ដោយ Miss Universe Cambodia 2021 មានអ្នកគាំទ្រជាច្រើនបានទៅទទួលការស្វាគមន៍រូបនាងយ៉ាងកក់ក្ដៅបំផុត នៅឯព្រលានយន្តហោះ។
ក្នុងនោះ បើទោះជាវេលាហាក់យប់ជ្រៅក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើនរង់ចាំយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោចាំទទួលស្វាគមន៍ការត្រឡប់មកវិញរបស់នាង ដែលបង្ហាញពីការគាំទ្រស្រឡាញ់ពេញចិត្តខ្លាំងចំពោះនាង។ លើសពីនោះ មកដល់វិញភ្លាមកញ្ញា ងិន ម៉ារ៉ាឌី ក៏ទទួលបានកាដូ និង ការសុំថតរូបពីអ្នកគាំទ្រទៀតផង។
គួរជម្រាបបន្ថែមថា ក្រោយមកដល់មាតុប្រទេសវិញ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី មានការរៀបចំជំនួបនឹងអ្នកគាំទ្រនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ នៅឯអូឡាំព្យា ម៉ល៕
សូមទស្សនាវីដេអូខាងក្រោម៖