បាត់មុខពីសិល្បៈយូរ តារាសម្តែង ទូច ស្រីនាង លេចមុខច្រៀងចម្រៀងមួយបទ សែនពីរោះ
មហាជននិយមតាមដានជីវិតសិល្បៈ និង ឯកជនរបស់អ្នកនាង ទូច ស្រីល័ក្ខ ប្រាកដជាបានជ្រាបហើយ ក្នុងចំណោមបងប្អូនស្រី ៣ នាក់ អ្នកនាង នៅមានបងស្រីម្នាក់ទៀតក៏ជាអតីតតារាសម្តែងល្បីឈ្មោះកាលពីប្រមាណ ២០ ឆ្នាំ មុនដែរ គឺអ្នកនាង ទូច ស្រីនាង។
ក្នុងនោះ ក្រោយពីសាងកេរ្តិ៍ឈ្មោះជាតារាសម្តែងក្នុងខ្សែភាពយន្ត និង ចម្រៀងកាយវិការជាច្រើនហើយ បងស្រីអ្នកនាង ទូច ស្រីល័ក្ខ គឺអ្នកនាង ទូច ស្រីនាង ក៏បានបាត់មុខលើវិថីសិល្បៈ ដោយគេបានដឹងថានាងបានចាកចេញទៅរស់នៅឯក្រៅប្រទេស។ យ៉ាងណា ពេលនេះអតីតតារាសម្តែង ទូច ស្រីនាង ក៏បានវិលត្រលប់មករស់នៅក្នុងប្រទេសកម្ពុជាវិញហើយដែរ។
បើទោះជាបានមករស់នៅក្នុងប្រទសកម្ពុជាវិញមែន តែអតីតតារាសម្តែង ទូច ស្រីនាង ក៏មិនបានវិលចូលមកកាន់វិថីសិល្បៈវិញនោះដែរ បើទោះជារឿយៗអ្នកនាងធ្លាប់បានទៅចូលរួមកម្មវិធីរបស់អ្នកសិល្បៈដូចគ្នាក្តី។
យ៉ាងក្រោយពីបាត់មុខលើវិថីសិល្បៈឈឹង ថ្មីៗនេះអ្នកនាង ទូច ស្រីល័ក្ខ ជាប្អូនស្រី ក៏បាបង្ហោះវីដេអូរបស់អ្នកនាង ទូច ស្រីនាង បកស្រាយបទចម្រៀងពីដើមមានចំណងជើងថា «លើផែនដីមានតែស្រីមួយ» បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមមានការសរសើរថាទឹកដមសំឡេងអតីតតារាសម្តែង ទូច ស្រីនាង នៅតែពីរោះនោះទេ តែអ្នកគាំទ្រក៏នឹករឮកដល់ទេពកោសល្យរូបនាងកាលនៅជាតារាសម្តែងដ៏ល្បីឈ្មោះទៀតផង៕