(វីដេអូ) ខានស្ដាប់យូរហើយ យក់ ថិតរដ្ឋា ច្រៀងផ្ទាល់បទ «ឱ្យអូនក្បត់បងម្ដេចទៅ» នៅតែពីរោះខ្លាំង
ប្រិយមិត្តដែលនិយមតាមដានចូលចិត្តកំពូលតារាចម្រៀង យក់ ថិតរដ្ឋា ប្រាកដជាធ្លាប់ស្ដាប់បទចម្រៀងក្រោមចំណងជើង «ឱ្យអូនក្បត់បងម្ដេចទៅ» ជាក់ជាមិនខាន ដែលកាលនោះ បទនេះទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ហើយមកដល់បច្ចុប្បន្នបើគេត្រឡប់ទៅស្ដាប់បទចម្រៀងមួយបទនេះឡើងវិញ គឺនៅតែដក់ជាប់ក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច។
យ៉ាងណាមិញ ថ្មីៗនេះ យក់ ថិតរដ្ឋា ហាក់បានអូសដួងចិត្តអ្នកគាំទ្រឱ្យត្រឡប់ទៅរកអារម្មណ៍រំភើបមួយកាលពីអតីតកាល ដោយនាងបានលើកយកបទចម្រៀង «ឱ្យអូនក្បត់បងម្ដេចទៅ» នេះ មកបកស្រាយផ្ទាល់ នៅក្នុងឱកាសខួបកំណើតតារាចម្រៀង ទេព បូព្រឹក្ស ដោយតារាស្រីរូបនេះ អះអាងថាច្រៀងជាកាដូសម្រាប់ថ្ងៃពិសេសប្អូនស្រី។
យក់ ថិតរដ្ឋា លើកឡើងថា ៖ «ឱ្យអូនក្បត់បងម្តេចទៅ រូបពិតសំឡេងពិត ហាសហា ខួបអូនព្រឹក ច្រៀងជាកាដូទុកជូនប្អូននៅថ្ងៃពិសេស From បងស្រី am really Love sis»។ ការបង្ហើរសំឡេងផ្ទាល់របស់ យក់ ថិតរដ្ឋា ជាមួយបទចម្រៀងចាស់មួយបទនេះ ធ្វើឱ្យអ្នកសិល្បៈជាច្រើន ជាពិសេសអ្នកគាំទ្រនាង រំភើបចិត្ត ព្រមទាំងសរសើរថា បទនេះនៅតែពីរោះស្ថិតក្នុងបេះដូងពួកគេជានិច្ច៕