លែងលះគ្នាមួយទសវត្សរ៍ហើយ! ស្រាប់តែ Nicholas Tse ទម្លាយរឿងមួយទាំងអួលដើម-ក
ទោះបីជាចំណងអាពាហ៍ពិពាហ៍ ៦ ឆ្នាំ បានបញ្ចប់ទៅហើយក៏ដោយ ប៉ុន្តែរឿងរ៉ាវរបស់អតីតប្តីប្រពន្ធ Nicholas Tse និង Cecilia Cheung នៅតែមានភាគបន្តរហូតមកដល់បច្ចុប្បន្ន។ លែងលះគ្នាមក ១០ ឆ្នាំហើយ ប៉ុន្តែប្តីប្រពន្ធមួយគូនេះ នៅតែមានការទាក់ទងគ្នាដោយសារតែមានកូនប្រុសទាំង ២ របស់ពួកគេ គឺ Lucas និង Quintus។
កន្លងមកធ្លាប់មានមតិរិះគន់ច្រើនរាប់មិនអស់ ទៅលើតារាប្រុស Nicholas ថា គ្មានទំនួលខុសត្រូវក្នុងមើលថែទាំកូន ដោយទុកឱ្យអតីតភរិយាជាអ្នកទទួលបន្ទុកតែម្នាក់ឯង ប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងសងខាងបានតែរក្សានូវភាពស្ងៀមស្ងាត់ មិនតតាំងនឹងមតិលើកឡើងរបស់សាធារណជនឡើយ។
បើតាមប្រភពចេញពី BJH បានបញ្ចេញរឿងរ៉ាវចាស់ពីអតីតកាលរបស់ Nicholas Tse ដែលធ្វើឱ្យមហាជនបានស្គាល់ជាច្រើនមានការរំជួលចិត្តខ្លាំង អំឡុងពេលផ្តល់បទសម្ភាសអំពីអតីតភរិយារបស់លោក ស្រាប់តែតារាប្រុសរូបនេះ បានសារភាពទាំងអួលដើម-ក ឡើងថា ៖ «មិនថាមានរឿងអ្វីកើតឡើងនោះទេ Cecilia Cheung បានធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង នាងតែងតែមើលថែកូនបានល្អ ហើយមិនដែលនិយាយពីរឿងឈឺចាប់ពីមុនជាមួយខ្ញុំ នៅចំពោះមុខកូនទេ»។
ពាក្យសម្តីទាំងនេះហើយ គឺបញ្ជាក់ថា លោក Nicholas បានគោរព និង ដឹងពីគុណសម្បត្តិរបស់អតីតភរិយារបស់លោកកម្រិតណា។ កន្លងមក ១០ ឆ្នាំហើយ Cecilia Cheung នាងមិនដែលនិយាយពីឈ្មោះលោកសោះឡើយ៕