
ងាយរកឯណាបាន! ផន សុផារី ជូនពរប្ដីឡើងផ្អែម តែឆ្លៀតបង្គាប់ពាក្យឌឺដងម៉ាឆ្ងាញ់
ភ្លេចៗត្រចៀកអតីតតារាកំប្លែងស្រីរូបស្រស់ ផន សុផារី និង ស្វាមីគឺលោក សុង សុវណ្ណារ៉ា ក្លាយជាឪពុកម្ដាយរបស់កូនស្រីដល់ទៅ ២ នាក់ទៅហើយ។ ដ្បិតថាពេលនេះ គូស្នេហ៍មួយគូនេះមានកូនតូចៗត្រូវមើលថែ ប៉ុន្ដែជារឿយៗ គេតែងឃើញប្ដីប្រពន្ធអ្នកទាំងពីរបង្ហោះរូបថត ក៏ដូចជាសារផ្អែមល្ហែមបង្ហាញដល់មហាជនតាមរយៈបណ្ដាញសង្គមហូរហែ។
ជាក់ស្ដែង នៅថ្ងៃខួបកំណើតស្វាមីសម្លាញ់ចិត្តនៅថ្ងៃទី ១៧ ខែវិច្ឆិកា នេះ អ្នកនាង ផន សុផារី បានបង្ហោះរូបថតស្វីតជាមួយស្វាមីមួយប៉ុស្ដិ៍ ព្រមទាំងរៀបរាប់ពូនពរស្វាមីយ៉ាងក្បោះក្បាយ តែក្នុងនោះមហាជនស្រាប់តែចាប់អារម្មណ៍ឃើញថា អ្នកម៉ាក់កូនពីររូបនេះ ឆ្លៀតបង្គាប់អត្ថន័យឌឺដង ផ្លែផ្កាឱ្យស្វាមី ធ្វើឱ្យអ្នកគាំទ្រឃើញហើយពេញចិត្តមិនស្ទើរនោះទេ។
សារដែល ផន សុផារី បានបង្ហោះជូនពរស្វាមីនោះ មានអត្ថន័យថា ៖ «រីករាយថ្ងៃកំណើតណាប្តីសម្លាញ់… ជូនពរឱ្យបងសុខភាពល្អ សម្រេចជោគជ័យការងារដែលបងប៉ងប្រាថ្នា ជាពិសេស សូមឱ្យរៀមរ៉ាផឹកមិនងាយស្រវឹង ផឹកមិនបាច់ប្រឹង ឈ្នះបងប្អូនទាំងឡាយទាំងពួង… កាដូមួយនេះតំណាងឱ្យពេលវេលា ឱ្យពុំងារផឹកចេះមើលម៉ោង»៕