តារាខ្មែរ ៨ ដួង ចាយជីវិតហាយសូរទិញរថយន្តសេរីទំនើប Jeep តម្លៃរាប់ម៉ឺនដុល្លារជិះប្រចាំថ្ងៃ
មួយរយៈចុងក្រោយនេះ នៅក្នុងសង្គមសិល្បៈគេសង្កេតឃើញថា មានតារាប្រុសស្រីខ្មែរជាច្រើន បានចំណាយលុយរាប់ម៉ឺនដុល្លារទិញឡានសេរីទំនើបៗជិះបង្ហាញពីជីវិតបែបអភិជន ស្របពេលកំពុងជោគជ័យលើវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួននោះ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅចាប់អារម្មណ៍ពីតារាខ្មែរ ៨ រូប ដែលបានឃើញទិញរថយន្តសេរីទំនើបម៉ាក Jeep តម្លៃប្រមាណខ្ទង់ម៉ឺនដុល្លារឡើង ជិះជាប្រចាំថ្ងៃបង្ហាញពីជីវិតហាយសូររបស់ពួកគេ។ ដោយតារាខ្មែរ ៨ ដួងនេះរួមមាន៖
១. កែវ វាសនា
តារាចម្រៀងប្រុសរូបនេះ បានចំណាយលុយរាប់ម៉ឺនដុល្លារទិញរថយន្តសេរីទំនើប Jeep ពណ៌ប្រផះ កាលពីអំឡុងខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ។
២. ឌី សូនីត្តា
តារាស្រីរូបនេះ គេបានឃើញ អ្នកនាង បង្ហាញរថយន្តសេរីទំនើប Jeep ពណ៌ខ្មៅ ដែលថតរូបភាពជាមួយកូនស្រី កាលពីចុងខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅផងដែរ។
៣. រ៉េត ហ្សូសាណា
តារាចម្រៀងស្រីវ័យក្មេងរូបនេះ ត្រូវបានគ្រួសារចំណាយលុយប្រមាណជាង ១០ ម៉ឺនដុល្លារទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅនេះឱ្យនាង កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
៤. គង់ ចាន់ស្រីមុំ
តារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី បានចាយលុយរាប់ម៉ឺនដុល្លារទិញរថយន្តសេរីទំនើបម៉ាក Jeep ពណ៌លឿងនេះ កាលពីដើមឆ្នាំ ២០២១។
៥. ស៊ឹម សូលិកា
ពិធីការិនីរូបនេះ បានទិញរថយន្តទំនើបពណ៌ក្រហមស្រស់ម៉ាក Jeep ជាប្រភេទរថយន្ត Off Road ហើយថែមទាំងដាក់ស្លាកលេខផ្ទាល់ខ្លួនជាឈ្មោះកូនស្រីរបស់អ្នកនាងថែមទៀត។
៦. ជុំ ស៊ីថា
តារាសម្ដែង និងជាតារាបង្ហាញម៉ូតរូបនេះ បានបង្ហាញឡានស៊េរីទំនើបម៉ាក Jeep ពណ៌ខ្មៅយ៉ាងថ្មីសន្លាង ដែលលោក ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារកាលពីអំឡុងចុងខែ តុលា ឆ្នាំ ២០២១ ថ្មីៗនេះ។
៧. ហេង ចន្ថា
អតីត Miss Grand Cambodia 2016 និងជាតារាសម្ដែងស្រីរូបនេះ បានបង្ហាញរថយន្តទំនើបម៉ាក Jeep ពណ៌លឿងនេះ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២១ ថ្មីៗនេះផងដែរ។
៨. មាស សុខសោភា
កំពូលតារាចម្រៀងស្រីរូបនេះ ក៏ទើបតែឃើញបង្ហាញរូបភាពជាមួយនឹងគូស្នេហ៍ ដែលឃើញជិះរថយន្តម៉ាក់ទំនើប Jeep ពណ៌ខ្មៅនេះ នៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០២១ នេះផងដែរ៕