Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 បវរកញ្ញាចក្រវាលកម្ពុជា ៦ ជំនាន់ ដែលមានគុណភាព ទោះមិនបានជ័យជម្នះ តែបានធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជាច្បាស់
តារា

បវរកញ្ញាចក្រវាលកម្ពុជា ៦ ជំនាន់ ដែលមានគុណភាព ទោះមិនបានជ័យជម្នះ តែបានធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជាច្បាស់

អត្ថបទដោយ​៖ Vathey មេសា ១, ២០២៣

បើគិតមកដល់ឆ្នាំ ២០២២ នេះ កម្មវិធី Miss Universe Cambodia បានឆ្លងកាត់ការប្រកួតចំនួន ៦ ឆ្នាំ មកហើយដែរ ដែលកម្មវិធី Miss Universe Cambodia 2022 ក៏ទើបតែបានបញ្ចប់ទៅថ្មីៗ ព្រមទាំងបានស្វែងរកឃើញម្ចាស់ជ័យលាភីដោយបានទៅលើកញ្ញា ហង្ស ម៉ានីតា ដែលនឹងត្រៀមទៅប្រកួតនៅក្រៅប្រទេសឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ ប្រក្រឡេកទៅមើលសម្រស់ សមត្ថភាព របស់ម្ចាស់មកុដជ័យលាភីទាំង ៦ ជំនាន់ ពោលគឺចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២២ គឺសុទ្ធសឹងតែមានចំណេះដឹង និង រូបសម្បត្តិទាំងព្រមស័ក្តិសមនឹងជាបវរកញ្ញាចក្រវាលកម្ពុជាណាស់។

១. កញ្ញា ប៊ី សុធារី Miss Universe Cambodia 2017 

MUC 20217 កញ្ញា ប៊ី សុធារី  គឺជាជាបវរកញ្ញាតំណាងកម្ពុជាដំបូងគេ ក្នុងការប្រកួត Miss Universe International លើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះបវកញ្ញារូបនេះ ក៏បានបោះជំហានចូលរួមការប្រកួតជាច្រើនតំណាងឱ្យកម្ពុជា ដោយក្នុងនោះរួមមាន «2013 Asia New Star Model Contest  នៅប្រទេសកូរ៉េ» «Miss Asian 2013 នៅប្រទេសថៃ» «Miss Southeast Asian 2014» «Super Model International 2015» និង ការត្រៀមចូលរួមប្រកួត «Miss Charm International 2021» ផងដែរ។

២. កញ្ញា រឿន ណាត Miss Universe Cambodia 2018

MUC 2018 កញ្ញា រឿន ណាត ជាកូនអ្នកខេត្តកំពង់ចាម ហើយអំឡុងរូបនាងចូលរួមប្រកួត Miss Universe Cambodia 2017 គឺអាយុ ២២ ឆ្នាំ។ មុននឹងបោះជំហានជាបវរកញ្ញា កញ្ញា រឿន ណាត គឺជា DJ នៅវិទ្យុ ABC។

៣. កញ្ញា សំណាង អាលីណា Miss Universe Cambodia 2019

MUC 2019 សំណាង អាលីណា ជាអ្នករាជធានីភ្នំពេញ នាងបានដណ្តើមជ័យលាភមកុដ Miss Universe Cambodia 2019 នៅអាយុត្រឹម ១៨ ឆ្នាំ។ សំណាង អេលីណា គឺជានិស្សិតបន្តការសិក្សា នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ។ សម្រាប់ការប្រើប្រាស់ភាសាអង់គ្លេសគឺនាងនិយាយបានល្អណាស់។

៤. កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020

MUC 2020 កញ្ញា រ៉េត សារីតា ក៏មានដើមកំណើតនៅឯរាជធាធានីភ្នំពេញ មានអាយុ ២៦ ឆ្នាំ។ ម្ចាស់មកុដ Miss Universe Cambodia 2020 រ៉េត សារីតា ជានិស្សិតថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ហើយនាងអាចនិយាយភាសាអង់គ្លេស និង បារាំង យ៉ាងស្ទាត់ជំនាញ។ កញ្ញា រ៉េត សារីតា ក៏ជាអតីតសិស្ស សាលា Lycée Français René-Descartes និង បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ភាសាអង់គ្លេស នៅវិទ្យាស្ថានវណ្ណដា។

៥. កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021

MUC 2021 កញ្ញា ងិន រ៉ូហ្សា មានអាយុ ២២ ឆ្នាំ ហើយម្ចាស់មកុដ Miss Universe Cambodia 2021 រូបនេះ មានសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានល្អ និង ភាសាថៃបន្តិចបន្តួច ។ ទន្ទឹមនឹងនោះ នាងក៏បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ។ កញ្ញា ងិន ម៉ារ៉ាឌី មានជំនាញពិសេសផ្ទាល់ខ្លួន គឺជាពិធីការិនី តារាសម្ដែង ព្រមទាំងជាម៉ូដែលទៀតផង ពិតជាមានសមត្ថភាពមិនធម្មតាមែន។

៦. កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022

MUC 2022 កញ្ញា ហង្ស ម៉ានីតា មានអាយុ ២៣ ឆ្នាំ ហើយម្ចាស់មកុដ Miss Universe Cambodia 2022 រូបនេះ មានសមត្ថភាពនិយាយបានយ៉ាងស្ទាត់ជំនាញនូវភាសា ខ្មែរ បារាំង និង អង់គ្លេស ហើយធ្លាប់ឈានជើងក្នុងការប្រឡងបវរកញ្ញា Miss Tourism Cambodia ឆ្នាំ ២០១៥ និង ជាប់ជាបវរកញ្ញាឯករងលំដាប់ទី ២ ក្នុងកម្មវិធី Miss Tourism Metropolitan International ឆ្នាំ ២០១៦។ បវរកញ្ញវ័យ ២៣ ឆ្នាំរូបនេះ បាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនី​ និង ហិរញ្ញវត្ថុ​នៅសាលា Cam-ED Business School៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់