យ៉ូយ! ឃើញហើយរំភើបចិត្ត ដើម្បីស្វាគមន៍កូនស្រី Chompoo រត់ត្រុយទៅធ្វើរឿងទាំងនេះ
កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ កំពូលតារាសម្ដែងស្រីជួរមុខ Chompoo Araya បានបង្អួតនូវរូបភាពអាងហែលទឹកនៅក្នុងផ្ទះថ្មី ដោយប្រញាប់ប្រញាល់រៀបចំកែលម្អផ្ទះថ្មីមិនធ្លាប់ឃើញពីមុន រង់ចាំទទួលស្វាមគន៍កំណើតកូនស្រីទី ៣។
ក្នុងនោះដែរ ផ្ទះថ្មីដែលកំពុងសាងសង់ទុកសម្រាប់រស់នៅជាលក្ខណៈគ្រួសារធំរបស់តារាសម្ដែងស្រីរូបនេះ ក៏មានរៀបចំជាអាងហែលទឹកថ្មីសម្រាប់កុមារ ដែលបានធ្វើរួចរាល់ និង កំពុងរៀបចំតុបតែង ដាក់តាំងលម្អនូវតុក្កតាយក្សពណ៌មាសធំមួយ ដែលជាស្នាដៃបង្កើត និង រចនាដោយវិចិត្រករដ៏ល្បី Alex Face ខាងផ្នែករចនាម៉ូដអាងហែលទឹក។
ជាមួយគ្នានោះដែរ បានឃើញមានអ្នកគាំទ្រ និង មិត្តរួមអាជីពជាតារាល្បីៗបានចូលមក Like និង Comment យ៉ាងច្រើនដូចព្យុះ និយាយអំពីផ្ទះដ៏ធំល្វឹងល្វើយ និង ប្រណីតខ្លាំងរបស់កំពូលតារាស្រីរូបនេះ រៀបចំត្រៀមរួចជាស្រេចទុកសម្រាប់កូនៗប្រុសស្រីជាទីស្រឡាញ់របស់គ្រួសារនាង៕
ទស្សនាវីដេអូខាងក្រោមនេះ៖
View this post on Instagram