![ដើរវេចអង្កររកទៅ! សង្សារចាស់ សង្សារថ្មី នាយចឺម មិនត្រឹមតែអត់ស្អប់គ្នា ថែមទាំងមានទំនាក់ទំនងមួយនេះ](https://www.popular.com.kh/wp-content/uploads/2021/11/BeBe-02-11-2021-02.jpg)
ដើរវេចអង្កររកទៅ! សង្សារចាស់ សង្សារថ្មី នាយចឺម មិនត្រឹមតែអត់ស្អប់គ្នា ថែមទាំងមានទំនាក់ទំនងមួយនេះ
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងតែនាំគ្នាចាប់អារម្មណ៍លើជីវិតឯកកជនរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ នាយចឺម យ៉ាងខ្លាំង បន្ទាប់ពីតារាប្រុសរូបនេះ មានទំនាក់ទំនងស្នេហាជាមួយនារីមេម៉ាយកូនមួយ ហើយបើតាមកាយវិការ នាយចឺម កន្លងមក ហាក់ដូចជាស្រឡាញ់ពេញចិត្តសង្សារថ្មីរូបនេះខ្លាំងណាស់ ដល់ថ្នាក់បង្ហាញដំរួយចង់កាន់ដៃគ្នាចូលរោងការថែមទៀតផង។
មុនសាងស្នេហាជាមួយអ្នកនាង សេង សុខឃីម ដែលជាសង្សារថ្មី គេចាំបានច្បាស់ណាស់ថា នាយចឺម មានទំនាក់ទំនងស្នេហាជាមួយ អូនហ្វា ដែលជាសង្សារទី ៣។ ដោយឡែកក្រោយបញ្ចប់និស្ស័យស្នេហ៍ នាយចឺម និង អូនហ្វា មិនបានលេចធ្លាយដំណឹងថាពួកគេទាំងពីរចែកផ្លូវគ្នានោះទេ ស្រាប់តែក្រោយមក នាយចឺម ក៏បានបណ្ដើរអ្នកមេម៉ាយកូនមួយរូបស្រស់មិនចាញ់ក្រមុំ សេង សុខឃីម ជាសាធារណៈធ្វើឱ្យមហាជនស្រឡាំងកាំងអស់។
យ៉ាងណាថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាភ្ញាក់ផ្អើលសឹងតែនឹកស្មានមិនដល់ជាថ្មី ក្រោយឃើញសង្សារថ្មី នាយចឺម បង្ហោះរូបថតជិតស្និទ្ធជាមួយ អូនហ្វា ដែលជាអតីតសង្សារចាស់ នាយចឺម នៅលើគណនីហ្វេសប៊ុកផេក ព្រមទាំងបញ្ជាក់ពីទំនាក់ទំនងថា ពួកគេស្រឡាញ់រាប់អានគ្នាប្រៀបដូចបងប្អូនថែមទៀតផង។
![](https://www.popular.com.kh/wp-content/uploads/2021/11/250690673_422644949268006_6999189523300373767_n.jpg)
អ្នកនាង សេង សុខឃីម បានបង្ហោះរូបថតឱបកៀកកើយនឹង អូនហ្វា ហើយរៀបរាប់ថា ៖ «ជួបជុំតិចតួចតែមានន័យណាស់ សុទ្ធតែបងប្អូនដែលរួមការងារ និង ស្និទ្ធស្នាល»៕