យ៉ូយ! អ្នកណាមិនច្រណែន បើស្វាមី Chompoo ទាំងសង្ហា ទាំងមាន ហើយមានប្រវត្តិបែបនេះទៀត
ជឿជាក់ថាមានមនុស្សស្រីមិនតិចនាក់នោះឡើយ ដែលលួចច្រណែន Chompoo Araya តារាស្រីកើតមកមានរូបសម្រស់ស្រស់ស្អាត មានកេរ្តិ៍ឈ្មោះ និង មានស្វាមីដែលស្រឡាញ់យកចិត្តទុកដាក់ថែមទៀត។
បើនិយាយពីស្វាមីរបស់ Chompoo វិញគ្រប់គ្នាអាចធ្លាប់បានដឹង បានឮថាគាត់ជាមហាសេដ្ឋីមួយរូបប្រចាំប្រទេសថៃ តែមួយចំនួនអាចមិនធ្លាប់ដឹងឡើយថា គាត់ជាអ្នកណា? មកពីណានោះ? ដូច្នេះថ្ងៃនេះ យើងនឹងមកស្គាល់ឱ្យកាន់តែច្បាស់ពីលោក Nott Witsarut ដែលជាស្វាមីតារាស្រីល្បីឈ្មោះ Chompoo Araya។
មហាសេដ្ឋីថៃ Not Witsurat មានឈ្មោះពេញថា Nott Visrut Rangsisingpipat កើតចេញមកពីត្រកូលដែលមានទ្រព្យសម្បត្តិមហាសាល និង មានជំនួញធំៗក្នុងដៃ អាចនិយាយបានថាកើតមកលើគំនរមាសប្រាក់។ ជំនួញធំបំផុតរបស់គ្រួសារលោក គឺក្រុមហ៊ុនភ្លើងធំបំផុតប្រចាំប្រទេសថៃ ហើយ Not ជាម្ចាស់ក្រុមហ៊ុន ខ្សែកាបអុបទិកធំបំផុតប្រចាំប្រទេសថៃ Venine Cable។
លោកជាអ្នកជំនួញជោគជ័យម្នាក់ដែលមានប្រវត្តិការសិក្សាល្អ បានបញ្ចប់ថ្នាក់វិទ្យាល័យជាមួយពិន្ទុខ្ពស់ ហើយទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រងអាជីវកម្ម។ Not គឺជាមនុស្សម្នាក់ដែលត្រូវបានបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និង ជាអ្នកជំនួញដែលមានបទពិសោធមួយរូប ដែលប្រៀបបីដូចជាគ្រាប់ភ្នែករបស់ក្រុមគ្រួសាររបស់លោក និង ជាមហាសេដ្ឋីវ័យក្មេងមួយរូបប្រចាំប្រទេសថៃ។
Not គឺជាបុរសនៅក្នុងក្តីស្រមៃរបស់នារីជាច្រើនរូប ដោយមានលក្ខណៈសម្បត្តិទាំងព្រម ទាំងរួសរាយ សង្ហា និង មានទ្រព្យសម្បត្តិច្រើន។ មហាសេដ្ឋីរូបនេះគឺជាមនុស្សដែលមិនខ្លាចនឹងចំណាយលើមនុស្សស្រីដែលខ្លួនស្រឡាញ់ ហេតុដូចនេះគឺមិនថា Chompoo ចង់បានអ្វី រូបគេតែងបំពេញតម្រូវការឱ្យនាងជានិច្ច បុរសម្នាក់នេះមិនរួញរាឡើយ៕
ប្រភព៖ Newsbeezer