![អីយ៉ូយ! បុណ្យ Halloween អម្ពរ ទេវី តែងខ្លួនជាតួអង្គ Maleficent ឡើងផ្អើលអ្នកគាំទ្រ](https://www.popular.com.kh/wp-content/uploads/2021/11/V-3.jpg)
អីយ៉ូយ! បុណ្យ Halloween អម្ពរ ទេវី តែងខ្លួនជាតួអង្គ Maleficent ឡើងផ្អើលអ្នកគាំទ្រ
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ នៅតាមបណ្តាប្រទេសអឺរ៉ុប មានការរៀបចំបុណ្យ Halloween យ៉ាងគគ្រឹកគគ្រេង។ ជាមួយកម្មវិធីនេះដែរ គេចាប់អារម្មណ៍ឃើញមានសិល្បករ-ការិនី របស់កម្ពុជា ដែលរស់នៅក្នុងស្រុក និង ក្រៅស្រុកជាច្រើន ក៏បានចូលរួមកម្សាន្ដ និង តុបតែងខ្លួនប្លែកៗផងដែរ។
ក្នុងនោះ គេសង្កេតឃើញាតារាសម្តែងជើងចាស់លោកស្រី អម្ពរ ទេវី និង ស្វាមី ក៏បានចូលរួមកម្សាន្តក្នុងបុណ្យ Halloween នេះដូចគ្នាដែរក្នុងឆ្នាំនេះ។ រីឯស្ទីលតុបតែងខ្លួនរបស់តារាសម្តែងជើងចាស់លោកស្រី អម្ពរ ទេវី គឺត្រូវបានមហាជនអ្នកគាំទ្រភ្លឹកភ្នែកនឹងភាពស្រស់ស្អាត ប្លែកទាក់ភ្នែកមិនតិចនោះឡើយ ក៏ព្រោះតែលោកស្រីបានជ្រើសរើសការតុបតែងខ្លួនជាតួអង្គ Maleficent ដែលសម្តែងដោយតារាសម្តែង Hollywood លោកស្រី Angelina Jolie។
លើសពីនោះ បើក្រឡេកទៅមើលស្វាមីរបស់លោកស្រី អម្ពរ ទេវី វិញនោះ គឺតែខ្លួនជា Super Man។ ក្រោយការបង្ហាញខ្លួនតុបតែងខ្លួនបែបនេះហើយ មានអ្នកគាំទ្រជាច្រើនបានលើកសរសើរដល់គ្រួសារតារានេះយ៉ាងខ្លាំង៕