![Songkarn ត្រូវគេរិះគន់ស្ពឹកមុខថា ស្រឡាញ់សង្សារជាងកូនស្រី ក្រោយធ្វើរឿងមួយនេះ](https://www.popular.com.kh/wp-content/uploads/2021/11/SP1-6.jpg)
Songkarn ត្រូវគេរិះគន់ស្ពឹកមុខថា ស្រឡាញ់សង្សារជាងកូនស្រី ក្រោយធ្វើរឿងមួយនេះ
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយពីរឿងរ៉ាវជីវិតរបស់តារាស្រី Aff Tasaorn និង Songkarn ហើយ ដោយមកទល់ពេលនេះជាង ៣ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរលែងមានឈ្មោះជាប្តីប្រពន្ធ។ ក្រោយបែកបាក់គ្នា អ្នកទាំងពីរក៏បានបន្សល់ទុកនូវតំណក់ឈាមកូនស្រីម្នាក់ជាបន្ទុក ដែលទទួលការចិញ្ចឹមបីបាច់ដោយអ្នកម៉ាក់ Aff Tasaorn។
ទោះជាអ្នកទាំងពីរបានលែងលះគ្នាក៏ដោយក្តី តែសម្រាប់គ្រួសារទាំងសងខាងនៅតែមានទំនាក់ទំនងគ្នាធម្មតា។ ជាពិសេស Songkarn ដែលជាឪពុក អាចនាំកូនទៅដើរលេង ឬ ទៅលេងជាមួយតាយាយជាធម្មតា។
ដោយឡែក កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោក Songkarn ដែលជាឪពុកបែររងការរិះគន់យ៉ាងស្ពឹកមុខទៅវិញថា លោកចាត់ទុកសង្សារសំខាន់ជាងកូនទៅវិញ ក្រោយលោកបង្ហោះរូបជិះកង់ដោយភ្ជាប់ជាមួយខេបសិនថា ៖ «ជិះឱ្យដល់អ៊ីតាលីតែម្តង»។
ជាមួយគ្នានឹងការបង្ហោះបែបនោះដែរ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលទៅខមមិនតបថា ៖ «ខេត្តសារៈបុរីនៅថាឆ្ងាយ នេះទៅដល់អ៊ីតាលីហ៎ តើអ្នកណាអាចបញ្ឈប់លោកកុំឱ្យទៅបាន»។ ខណៈពេលនោះលោក Songkarn ក៏ឆ្លើយតបទៅវិញថា ៖ «មានតែសង្សារទេ»។ គ្រាន់តែឃើញបែបនេះភ្លាម ស្រាប់តែអ្នកគាំទ្រម្នាក់ទៀតចូលទៅខមមិនដាក់ចំៗថា ៖ «អ៊ីចឹងមានតែលោកយកសង្សារសំខាន់ជាងកូនស្រី ហើយកុំភ្លេចសន្យាដែលលោកថាទិញកង់ឱ្យកូនស្រីផងណា ព្រោះលោកថានាំកូនស្រីទៅទិញកង់ថ្មីនោះអី អ្នកគាំទ្រចាំមើលឮនៅ»។
ក្រោយពីអ្នកគាំទ្រម្នាក់ដាក់ចំៗបែបនេះហើយ ឃើញថាលោក Songkarn មិនបានតបតអ្វីដែលអ្នកគាំទ្រពន្លះទៅកាន់លោកនោះទេ៕
ប្រភព៖ daradaily