ផ្អើលអ្នកលេងហ្វេសប៊ុក សុខៗស្រាប់តែ ប៊ុត សីហា ខមមិនប្រកាសសុំថៅកែពេជ្រ ទ្រី ដាណា ជួយជាបន្ទាន់!
មហាជនប្រាកដជានៅចាំពីអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា មិនខាន ដោយក្រោយពីក្លាយជាម្ចាស់ពាន និង មានកេរ្ដិ៍ឈ្មោះល្បាញខ្លាំងមួយក្ឌាំងមក លោកក៏បានធ្លាក់ប្រជាប្រិយភាពទៅវិញសឹងដល់បាត ព្រោះរឿងអាស្រូវរុំសួតជាច្រើនកន្លងទៅនេះ។
បច្ចុប្បន្ននេះ បើទោះធ្លាក់កូដ និង មិនបានបង្ហាញវត្តមានលើឆាកតន្ត្រីធំៗដូចមុន តែលោក ប៊ុត សីហា ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងនាមជាតារាចម្រៀងនៅក្នុងផលិតកម្ម Life Production និង បានចូលរួមជាតារាកិត្តិយសក្នុងការ Live លក់ផលិតផលមួយចំនួនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញ ប៊ុត សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ បានចូលទៅខមមិននៅក្នុង Post របស់ថៅកែពេជ្រ ទ្រី ដាណា ក្នុងគោលបំណងត្រូវការជំនួយ។
ក្នុងខមមិននោះ លោក ប៊ុត សីហា បានសរសេរទៅកាន់ថៅកែពេជ្រ ទ្រី ដាណា ថា ៖ «សួស្តីចែ ខ្ញុំម្ចាស់អាខោនដែល cmn នេះ ខ្ញុំ ប៊ុត សីហា។ ខ្ញុំមានបញ្ហាចង់ប្រាប់ឱ្យចែជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ? សុំចែ អាចឆ្លើយតបនឹងប្អូនតិចបានទេ chat fb បានអត់? អរគុណ»។
ក្នុងការខមមិនសុំជំនួយនេះដែរ បើទោះជាលោក ប៊ុត សីហា បានស្នើទៅកាន់ថៅកែពេជ្រ ទ្រី ដាណា ក៏ពិតមែន ប៉ុន្តែមហាជនក៏នៅតែមានចម្ងល់ ចង់ដឹងថា តើលោក ប៊ុត សីហា ត្រូវការឱ្យថៅកែពេជ្រ ទ្រី ដាណា ជួយលោកទៅលើរឿងអ្វីដែរ? ជាមួយគ្នានេះដែរ បើងាកទៅមើលថៅកែពេជ្រ ទ្រី ដាណា គេមិនទាន់បានឃើញឆ្លើយតបនឹងតារាចម្រៀង ប៊ុត សីហា វិញនៅឡើយទេ៕