បើកបង្ហាញអ្នកផាត់មុខខ្មែរ ៤ រូប មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ អ្នកបានប៉ះថ្វីដៃហើយ ជញ្ជក់មាត់សរសើរ
ក្នុងពិភពសិល្បៈ មានតារាប្រុសស្រីមិនតិចនោះទេ បើទោះបីជាមានសម្រស់ស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែត្រូវការមនុស្សម្នាក់ជាជាងផាត់មុខមានស្នាដៃទុកសម្រាប់ជួយតុបតែង ក៏ដូចជាផាត់មុខបន្ថែមសម្រស់ឱ្យមានភាពជឿជាក់មុននឹងឡើងកម្មវិធីអ្វីមួយដែរ។
ជាក់ស្តែង ក្នុងប្រទេសកម្ពុជារបស់យើងក៏មានអ្នកផាត់មុខល្បីឈ្មោះជាច្រើនផងដែរ ដែលត្រូវបានតារាស្រីជាច្រើនបានរត់ទៅរកអ្នកផាត់មុខទាំងនោះ បន្ថែមសម្រស់ឱ្យពួកគេរាល់គ្រប់កម្មវិធីទៀតផង។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវអ្នកផាត់មុខល្បីចំនួន ៤ រូប ដែលមានឈ្មោះបោះសំឡេងលើវិស័យផាត់មុខ និង បង្ហាញស្នាដៃជាច្រើនក្នុងប្រទេស និង ក្រៅប្រទេសទៀតផង។
១. ស៊ីនឌី
លោក ស៊ីនឌី ត្រូវបានមហាជន ក៏ដូចជាសិល្បការិនីជាច្រើនចាត់ទុកថាជាលំដាប់អ្នកផាត់មុខល្បីឈ្មោះក្នុងប្រទេសកម្ពុជា។ អ្នកផាត់មុខល្បីរូបនេះ មិនត្រឹមតែមានបទសោធក្នុងប្រទេសកម្ពុជានោះទេ តែក៏ធ្លាប់បានបង្ហាញថ្វីដៃលើឆាកអន្តរជាតិជាច្រើនទៀតផងដែរ។ សព្វថ្ងៃ អ្នកផាត់មុខល្បី ស៊ីនឌី មិនត្រឹមតែមានឱកាសផាត់មុខដល់តារាស្រីៗនោះឡើយ តែលោកក៏បានផាត់មុខដល់ស្ត្រីលំដាប់អភិជនទៀតផង។
២. គង់ កូលីន
អ្នកនាង គង់ កូលីន ដែលត្រូវបានគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ និង ជានាយិកានៃហាង គង់ សុជាតិ សាឡននោះ ក៏មានឈ្មោះជាលំដាប់អ្នកផាត់មុខជួរមុខផងដែរ។ អ្នកនាង គង់ កូលីន បើទោះជានាយិកានៃហាងសាឡនក៏ពិតមែន ប៉ុន្តែអ្នកនាងបានបញ្ចេញថ្វីដៃយ៉ាងច្រើនលើការផាត់មុខ ធ្វើសក់ ដល់សិល្បការិនីល្បីៗនៅក្នុងប្រទេសកម្ពុជា។
៣. Janita
កញ្ញា Janita ដែលគេបានដឹងថាជាប្អូនរបស់អ្នកផាត់មុខល្បី ស៊ីនឌី គឺពិតជាមិនចាញ់បងនោះឡើយ។ កញ្ញា Jannie គឺមានបទពិសោធយ៉ាងជំនាញលើវិស័យផាត់មុខ ជាពិសេសគឺផ្នែក Fashion តែម្តង។ ក្នុងនោះ មានសិល្បការិនី និង តារាបង្ហាញម៉ូដមិនតិចនោះទេ ត្រូវបានក្លាយជានារីដ៏ស្រស់ស្អាតក្នុងកម្មវិធីនានា ក្រោមថ្វីដៃផាត់មុខរបស់កញ្ញា Janita។
៤. លោក Dee Daniel
លោក Dee Daniel ដែលជាអតីតតារាសម្តែងរូបនេះ ក៏ត្រូវបានជាប់ឈ្មោះជាអ្នកផាត់មុខល្បីឈ្មោះ មានបទពិសោធខ្លាំងណាស់ដែរ ដោយរាល់ផ្ទៃមុខរបស់សិល្បការិនី ដែលបានផាត់មុខដោយថ្វីដៃលោកហើយនោះ គឺពិតជាប្លែក និង ស្រស់ស្អាតយ៉ាងខ្លាំង។ ភាគច្រើនស្ទីល នៃការផាត់មុខរបស់លោក គឺដូចទៅនឹងបរទេសខ្លាំងណាស់។ បច្ចុប្បន្នលោក Dee Daniel គឺជាម្ចាស់ហាងសាឡនមានឈ្មោះថា Dee’s Studio និង សម្អាងការ Dee’s Embellishment៕