គាប់ជួនណាស់ តារាចម្រៀងល្បីៗ មានថ្ងៃខែកំណើតដូចគ្នា
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកនិយមតាមដានគាំទ្រវិស័យសិល្បៈ កំពុងតែចាប់អារម្មណ៍ឃើញថា មានតារាចម្រៀងខ្មែរល្បីៗ ៣ ដួង មានថ្ងៃកំណើតក្នុងថ្ងៃខែដូចគ្នា និងកំពុងតែធ្វើការអបអរថ្ងៃកំណើតរបស់ខ្លួន។
ក្នុងនោះដែរ ពិតជារឿងមួយដ៏គាប់ជួបមែនទែន ដែលតារាចម្រៀងប្រុសស្រី ៣ ដួងនេះ កើតចំថ្ងៃខែកំណើតតែមួយ ហើយគេក៏បានឃើញថា ពួកគេបានបញ្ចេញសារលើបណ្ដាញសង្គមអបអរថ្ងៃកំណើតរៀងៗខ្លួន ព្រមទាំងទទួលបានការចូលអបអរ និងពាក្យជូនពរពីមិត្តក្នុងសិល្បៈ ក៏ដូចជាបណ្ដារអ្នកគាំទ្ររបស់ខ្លួនផងដែរ។
១. ឆន សុវណ្ណារាជ
តារាចម្រៀងប្រុស ឆន សុវណ្ណារាជ មានថ្ងៃកំណើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៤ បើគិតមកដល់ពេលបច្ចុប្បន្ន លោក មានអាយុ ៣៧ ឆ្នាំហើយ។
២. សុខ ស្រីនាង
តារាចម្រៀងស្រីសាច់សខ្ចី សុខ ស្រីនាង មានថ្ងៃកំណើត នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៧ ដែលគិតមកដល់ពេលបច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ មានអាយុ ៣៤ ឆ្នាំ។
៣. អ៊ីវ៉ា
តារាចម្រៀងស្រីរូបស្រស់ អ៊ីវ៉ា មានថ្ងៃកំណើត នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៩៤ ដែលគិតមកដល់ពេលបច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះ មានអាយុ ២៨ ឆ្នាំហើយ៕