តារាស្រីចិន ៧ រូបនេះ ធ្លាប់ត្រូវគេរិះគន់ខ្លាំងៗរឿងសម្រស់ពិត ខុសពីក្នុងរូបថត
បើនិយាយអំពីវិស័យកម្សាន្តសិល្បៈរបស់ចិន ក៏មិនខុសអ្វីពីវិស័យកម្សាន្តប្រទេសដទៃនោះដែរ ក្នុងចំណោមសិល្បករសិល្បការនីក្នុងរង្វង់សិល្បៈទាំងអស់ ក្រៅពីមានសមត្ថភាព ទេពកោសល្យ និងមានការបណ្ដុះបណ្ដាលបានឱ្យល្អហើយ រូបសម្រស់ក៏ជាផ្នែកមួយដ៏មានភាពលេចធ្លោមកជាមួយផងដែរ។
ជាក់ស្ដែងដូចជាកំពូលតារាសម្ដែងស្រីល្បីៗជួរមុខទាំង ៧ រូបនេះ ពួកគេតែងតែត្រូវបានទស្សនិកជនទទួលស្គាល់ និង កោតសរសើរមិនដាច់ពីភាពស្រស់ស្អាតបានទាំងព្រមជាមួយនឹងសមត្ថ ភាព ចូលប្រឡូកក្នុងវិស័យសិល្បៈ អស់ពេលច្រើនឆ្នាំកន្លងមកនេះ។
ទោះជាយ៉ាងណា តារាស្រីស្រស់ស្អាតទាំង ៧រូបនេះ ក៏បានប្រឈមនិងការតាមដានជាប់មិនលែង និងភាពចាប់អារម្មណ៍ខ្លាំងផងដែរពីទស្សនិកជន និងអ្នកគាំទ្រទាក់ទងនឹងរឿងសម្រស់របស់នាង រហូតដល់មានការលេចធ្លាយរកកកាយរូបថតពិត ដោយគ្មានការប្រើប្រាស់កម្មវិធីកែសម្រួលរូបភាពក្នុង Photoshop ខណៈអ្នកទាំងនោះមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍តូចធំនានា៕
១. តារាសម្ដែងស្រី Yang Mi
២. តារាសម្ដែងស្រី Dilraba Dilmurat
៣. តារាសម្ដែងស្រី Angela Baby
៤. តារាសម្ដែងស្រី Zhao Liying
៥. តារាសម្ដែងស្រី Fan Bingbing
៦. តារាសម្ដែងស្រី Li Qin
៧. តារាសម្ដែងស្រី Cheng Xiao