
ភ្ញាក់ផ្អើលណាស់! តាមពិតតួប្រុសរឿង «Squid Game» ធ្លាប់មកកម្ពុជាកាលពី ១០ ឆ្នាំមុន
ខ្សែភាពយន្តភាគកូរ៉េបែបរន្ធត់ «Squid Game» គឺជាខ្សែភាពយន្តមួយ ដែលកំពុងផ្ទុះការទស្សនាខ្លាំងពាសពេញពិភពលោក។ ក្នុងនោះដែរ តួអង្គសំខាន់ៗជាច្រើន ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ។
ជាក់ស្ដែង តួអង្គសំខាន់ប្រុសដែលសម្ដែងដោយតារាប្រុសសង្ហា Lee Jung Jae គឺជាតារាមួយរូប កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា មិនថាតែអ្នកគាំទ្រក្នុងប្រទេស ឬក្រៅប្រទេសឡើយ។
ដោយឡែកថ្មីៗនេះ មានការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គមប្រទេសកម្ពុជា ដោយតាមរយៈការបង្ហោះរបស់លោក ប៊ុត ជំនិត ដែលជាអ្នកគ្រប់គ្រង និង រៀបចំកម្មវិធីកម្សាន្តធំៗប្រចាំប្រទេសកម្ពុជា បានបង្ហាញថា តារាប្រុស Lee Jung Jae គឺធ្លាប់មានវត្តមានក្នុងប្រទេសកម្ពុជា ដោយលោកអញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌មួយកាលពី ១០ ឆ្នាំមុន។
ការបង្ហោះនេះ បានធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើល និង សរសើរពីរូបរាង និង រូបសម្រស់របស់លោក គឺនៅតែស្រស់សង្ហារមិនចាញ់កាលពី ១០ ឆ្នាំមុនឡើយ៕
ប្រភព៖ Buth Chumnit